ភ្នំពេញ៖ ទិដ្ឋភាពក្រុមការងារ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញ ដែលគាំទ្រដោយ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមរៀបចំ តុបតែង នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីត្រៀមសម្រាប់សង្រ្កាន្តវត្តភ្នំ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។
អាជ្ញាធរភ្នំពេញប្រកាសរៀបចំ «សង្ក្រាន្ដវត្តភ្នំ» រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨ ដល់ម៉ោង ២ យប់ ដោយមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈរបាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែងចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ)ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ជាច្រើនផ្សេងទៀត៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ នាយកដ្ឋានព័ត៌មាន News Department
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]