កម្សាន្ត៖ Rosé មិនត្រឹមតែជាតារាចម្រៀងសំឡេងក្រអួនប្រចាំក្រុមចម្រៀងនារី BLACKPINK ទេតែនាងក៏ជាអ្នកមានឥទ្ធិពលលើវិស័យដើរម៉ូតដែរ ដោយនាងបានធ្វើជាអ្នកតំណាងសាកលរបស់ក្រុមហ៊ុនជាច្រើន មួយក្នុងនោះគឺ Saint-Laurent ។

 Rosé
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាំងពីយូរណាស់មកហើយ Rosé តែងតែបង្ហាញខ្លួនជាមួយនឹងសក់វែងរបស់នាង ដែលគេពុំដែលឃើញនាងកាត់សក់ខ្លីនោះឡើយ ប៉ុន្តែរូបភាពថ្មីចុងក្រោយរបស់នាងបានធ្វើឲ្យអ្នកគាំទ្រ នាំគ្នាភ្ញាក់ផ្អើល ក្រោយ ឃើញថានាងបានកាត់សក់ទៅហើយ។

 Rosé

Rosé  បានកាត់សក់ទុកតែក្រោមស្មាបន្តិចប៉ុណ្ណោះ ប៉ុន្តែមើលទៅនាងនៅតែស្រស់ស្អាតខ្លាំងជាមួយនឹងសក់ពណ៌សចាំង ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាបញ្ចេញមតិថា មិនថានាងកាត់សក់អ្វីទេ គឺនៅតែស្រស់ស្អាតជានិច្ច៕

រូបភាព​​​ថ្មីរបស់ Rosé
រូបភាព​​​ថ្មីរបស់ Rosé
រូបភាព​​​ថ្មីរបស់ Rosé
រូបភាព​​​ថ្មីរបស់ Rosé
រូបភាព​​​ថ្មីរបស់ Rosé

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]