ចិន៖ ផ្ទុះការភ្ញាក់ផ្អើល និងសង្ស័យយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង Tao ដែលជាអតីតសមាជិក EXO ត្រូវបានគេរាយការណ៍ថាបានសុំមិត្តស្រី Xu Yiyang រៀបការ។

Tao និង Yiyang 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសង្ស័យនេះបានផ្ទុះឡើងនៅពេលពួកគេបានប្រទះឃើញ Tao ស្លៀកឈុតអាវធំពណ៌សដូចជាកូនកំលោះ ជាមួយនឹងទឹកមុខដ៏រំភើបរីករាយ ខណៈដែល Yiyang ក៏នៅទីនោះដែរ ដោយនាងបានស្លៀករ៉ូបពណ៌ស មើលទៅដូចជាឈុតរៀបការ។

Tao និង Yiyang 

ភ្លាមៗនោះ មានគេសង្ស័យថា Tao អាចនឹងសុំ Yiyang រៀបការបដោយសារតែពួកគេបានទាក់ទងគ្នាមួយរយៈហើយ ប៉ុន្តែមានអ្នកខ្លះបានសង្កេតឃើញថា Tao និង Yiyang មិនមែននៅតែពីរនាក់ជាមួយក្រុមថតទេ គឺមានប្រុសៗជាច្រើនទៀតស្លៀកឈុតពណ៌សអ៊ីចឹងដែរ ទើបសង្ស័យថាវាគ្រាន់តែជាការថតបទចម្រៀង ការផ្សព្វផ្សាយណាណិជ្ជកម្ម ឬអាចជារឿងភាគប៉ុណ្ណោះ ខណៈមកទល់ពេលនេះមិនទាន់មានការស្រាយបញ្ជាក់ឬបំភ្លឺ ពីខាងភ្នាក់ងាររបស់ Tao នោះឡើយ៕

រូបភាពថ្មីរបស់ Tao 
រូបភាពថ្មីរបស់ Tao 
រូបភាពថ្មីរបស់ Yiyang
រូបភាព

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]