កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 បានបើកឆាកផ្សាយផ្ទាល់ជាផ្លូវការហើយកាលពីរាត្រីថ្ងៃសៅរ៍ 27 មេសា 2024 នៅស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវគ្គ BEAT THE LIVE របស់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2នេះ មានសរុបបេក្ខជនឆ្នើមចំនួន 15រូប ដែលបានឡើងមកបង្ហាញសមត្ថភាពនៅមុខគណៈកម្មការ និងទស្សនិកជនយ៉ាងច្រើនកុះករពេញស្ទូឌីយោតែម្តង។

រូបភាព

ជាមួយនឹងវិញ្ញាសារដែលគិតថាស្រួល ព្រោះបេក្ខជនទាំងអស់អាចជ្រើសរើសបទបែបណាចង្វាក់បែបណាក៏បានដែលខ្លួនពេញចិត្តយកមកបង្ហាញសមត្ថភាព ដែលនេះគឺជាឱកាសមួយអាចឲ្យបេក្ខជនទាំងអស់បានបញ្ចេញគ្រប់យ៉ាងពីក្នុងខ្លួនបានយ៉ាងពេញទី។

រូបភាព

តែពិតជាគួរឲ្យសោកស្តាយ ដែលអ្នកទស្សនាគ្រប់គ្នាសឹងតែគិតស្មានពុំដល់នោះ គឺបេក្ខជន ដែលជាតារាចម្រៀងស្រាប់ ពុធ មិថុនា ត្រូវបានធ្លាក់ចេញពីកម្មវិធីដោយសារតែទទួលបានសារគាំទ្រតិច ជាមួយនិងបេក្ខជនបេក្ខនារី២រូបទៀតផងដែរ។

រូបភាព

ជាមួយនឹងលក្ខខណ្ឌដ៏តឹងរឹងនិងសុក្រិតបំផុត មិនថាបេក្ខជនមានប្រជាប្រិយនិងមានអ្នកគាំទ្រយ៉ាងណា ឲ្យតែបណ្តាហ្វេនទាំងអស់ទ្វេសប្រហែសខកខានបោះឆ្នោតគឺអាយដូលក្នុងចិត្តអ្នកនឹងត្រូវធ្លាក់ចេញជាមិនខាន។

រូបភាព

ជាមួយនិងការធ្លាក់ចេញនេះ ពុធ មិថុនា នៅតែបង្ហាញស្នាមញញឹមទៅកាន់អ្នកគាំទ្រ និងបង្ហាញពីភាពតស៊ូមិនចុះចាញ់ត្រឹមនេះឡើយ។

រូបភាព

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 បានឈានមកដល់វគ្គ Live Show ហើយដែលអាចទិញសំបុត្រចូលទស្សនាបាននៅស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4៕

រូបភាព
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]