កម្សាន្ត៖ ថ្មីៗនេះ មានទស្សនិកជនបានជួប គូស្វាមីភរិយា តារាសម្ដែងស្រី Carina Lau និង លោក Tony Leung ដោយចៃដន្យ នៅពេលដើរបង្ហាញកាយវិការដ៏ស្និទ្ធស្នាល ជាមួយគ្នាទៅវិញទៅមក នៅទីក្រុងតូចមួយនៅភាគខាងត្បូងប្រទេសបារាំង។

Carina Lau និងស្វាមី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ វីដេអូ​នេះ ​ត្រូវ​បាន​អ្នក​ទស្សនា​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចិន​ និង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍យ៉ាងខ្លាំង។ នៅក្នុងនោះ តារាស្រី Carina Lau បានដើរនិងថតរូបជាច្រើន ខណៈលោក Tony Leung បានដើរតាមប្រពន្ធរបស់ខ្លួនយ៉ាងស្ងប់ស្ងាត់។ ហើយដោយសារតែ រូបនាងបានពាក់ស្បែកជើងកែងខ្ពស់ តារាស្រីហុងកុងរូបនេះ តែងតែកាន់ដៃស្វាមីរបស់ខ្លួនរាល់ពេលនាងឡើងចុះជណ្តើរ ទៀតផង។

Carina Lau និងស្វាមី

មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជន ក៏​បាន​បង្ហោះ​សារ​សម្ដែង​ការ​ភ្ញាក់​ផ្អើល ​ពេល​ឃើញ​គូស្វាមីភរិយា​មួយគូនេះ ជា​លើក​ដំបូង​ក្នុង​ជីវិត​ពិត និងបានបញ្ចេញ​មតិ​ថា អ្នកទាំងពីរ​​ស្រលាញ់​គ្នា​ខ្លាំង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Carina Lau 
Carina Lau 
Carina Lau 
Carina Lau និងស្វាមី
Carina Lau និងស្វាមី
Carina Lau និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]