ភ្នំពេញ ៖ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នំា ២០២៤ កន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បានប្រកាសការដាក់ដំណើរការនៃការតាំងពិព័រណ៍ទេសចរណ៍ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នេះតទៅ។ ព្រឹត្តិការណ៍នេះដែរ សន្យាថា នឹងផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេសៗដែលមិនដែលមានពីមុនមក ទៅលើជើងហោះហើរទាំងក្នុង និងក្រៅស្រុក ដើម្បីផ្ដល់ឱកាសដល់ ប្រជាជនកម្ពុជាបានហោះហើរទៅកាន់គោលដៅក្នុងក្ដីស្រមៃរបស់ពួកគាត់ក្នុងតម្លៃដ៏សមរម្យបំផុត។ 

រូបភាពក្នុងពិព័រណ៍ទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិព័រណ៍ទេសចរណ៍នេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីបង្កើនភាពទាក់ទាញ និងចំណាប់អារម្មណ៍ នៅក្នុងសហគមន៍ទេសចរណ៍ ព្រមទាំងជួយលើកស្ទួយដល់កំណើននៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ អ្នកចូលរួមមិនត្រឹមតែអាចរីករាយជាមួយនឹងការផ្ដល់ជូនជើងហោះហើរក្នុងតម្លៃពិសេសប៉ុណ្ណោះទេ តែថែមទាំងអាចចូលរួមលេងហ្គេមសប្បាយៗ ទស្សនាការសម្ដែងពិសេសៗ និងមានឱកាសឈ្នះរង្វាន់ជាទីគាប់ចិត្តជាច្រើនទៀតផង។

រូបភាពក្នុងពិព័រណ៍ទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា 

ដោយស្របតាមការប្ដេជ្ញារបស់ក្រុមហ៊ុន អ៊ែរ អេស៊ា ដើម្បីផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរក្នុងតម្លៃសមរម្យ ពិព័រណ៍ទេសចរណ៍នេះ នឹងមាននូវប្រូម៉ូសិនពិសេសៗផ្ដាច់គេ* លើជើងហោះហើរក្នុងស្រុក ជាមួយនឹងតម្លៃចាប់ពី ២៧ ដុល្លារ ក្នុងមួយជើង ទៅតំបន់ទេសចរណ៍សំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

រូបភាពក្នុងពិព័រណ៍ទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា 

ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍ចង់ធ្វើដំណើរទៅក្រៅប្រទេស ជើងហោះហើរអន្ដរជាតិទៅកាន់ទីក្រុងកូឡាឡាំពួរ និងបាងកក នឹងមានផ្ដល់ជូននូវតម្លៃសំបុត្រហោះហើរត្រឹមតែ ៧៥ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយជើង ដែលស្ដែងឱ្យឃើញថា នេះជាឱកាសដ៏កម្រមានពីមុនមក សម្រាប់អ្នកទេសចរដែលចង់ស្វែងយល់ពីវប្បធម៌ និងរុករកបទពិសោធថ្មីៗនៅក្រៅប្រទេស។

រូបភាពក្នុងពិព័រណ៍ទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា 

លោក ណម វិស្សុត នាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា បានមានប្រសាសន៍ថា “ការរៀបចំពិព័រណ៍ទេសចរណ៍លើកដំបូងដែលមិនធ្លាប់មានរបស់យើងខ្ញុំនៅក្នុងរាជធានីភ្នំពេញនេះ នឹងផ្ដល់ជូននូវការបញ្ចុះតម្លៃ និងឱកាសដ៏ពិសេសដល់អតិថិជនដ៏មានតម្លៃរបស់យើងខ្ញុំ។ ព្រឹត្តិការណ៍នេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងខ្ញុំ ក្នុងការផ្តល់ជូននូវបទពិសោធធ្វើដំណើរប្រកបដោយភាពងាយស្រួល និងក្នុងតម្លៃដ៏សមរម្យបំផុតសម្រាប់គ្រប់គ្នា។ មិនថាលោកអ្នកកំពុងស្វែងរកដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា ឬទៅកាន់គោលដៅដែលលោកអ្នកប្រាថ្នានៅក្រៅប្រទេសនោះទេ ពិព័រណ៍ទេសចរណ៍របស់យើងខ្ញុំនេះ ប្រៀបបានដូចជាលិខិតឆ្លងដែនមួយទៅកាន់តំបន់ទេសចរណ៍សំខាន់ៗដែលមិនអាចបំភ្លេចបានអ៊ីចឹង។” 

រូបភាពក្នុងពិព័រណ៍ទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា 

“ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ ក្នុងការផ្តល់បទពិសោធធ្វើដំណើរក្នុងតម្លៃដ៏សមរម្យបំផុតនៅក្នុងតំបន់ អ៊ែរ អេស៊ា ប្ដេជ្ញាជំរុញវិស័យទេសចរណ៍ និងតភ្ជាប់លោកអ្នក ទៅកាន់ប្រទេសដទៃទូទាំងអាស៊ាន។ ដោយមានការគាំទ្រពីដៃគូសហការណ៍ជាច្រើន យើងខ្ញុំជឿជាក់ថាការតាំងពិព័រណ៍ទេសចរណ៍ អ៊ែរ អេស៊ា នៅរាជធានីភ្នំពេញនេះនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំង។”

រូបភាពក្នុងពិព័រណ៍ទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា 

ក្រុមហ៊ុន អ៊ែរ អេស៊ា មានជើងហោះហើរទៅកាន់គោលដៅសំខាន់ៗចំនួន ៥ គឺប្រទេសកម្ពុជា កូឡាឡាំពួរ បាងកក និងហ្សាកាតា ដែលមានជើងហោះហើរចំនួន ៦៣ ដង ក្នុងមួយសប្ដាហ៍។ សម្រាប់ការហោះហើរក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍នេះ មានជើងហោះហើរទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃផងដែរ។

*ការផ្តល់ជូនប្រូម៉ូសិននេះ អាស្រ័យលើចំនួនមានក្នុងស្តុក និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

រូបភាពក្នុងពិព័រណ៍ទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា 
រូបភាពក្នុងពិព័រណ៍ទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា 
រូបភាពក្នុងពិព័រណ៍ទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា 
រូបភាពក្នុងពិព័រណ៍ទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]