បារាំង៖ ត្បិតថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានចាកចេញពីផលិតកម្ម YG Entertainment ក្ដី តែនាងនៅតែមានឥទ្ធិពលខ្លាំងក្នុងវិស័យតន្ត្រី ដោយទើបតែបើកផលិតកម្មថ្មីមួយឈ្មោះថា LLOUD ។

Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯរឿងទំនាក់ទំនងស្នេហានិងជីវិតផ្ទាល់ខ្លួនវិញ គេឃើញថា Lisa ពិតជាសប្បាយរីករាយណាស់ក្រោយនាងផ្លាស់ទីលំនៅមករស់នៅប្រទេសបារាំងដែរ ដោយថ្មីៗនេះ គេបានប្រទះឃើញថា នាងបានទៅទទួលទានអាហារពេលថ្ងៃត្រង់យ៉ាងផ្អែមល្ហែមជាមួយលោក Frederic Arnault ជាកូនប្រុសលោក Bernard Arnault ជាមហាសេដ្ឋីស្ដុកស្ដម្ភ នៅភោជនីយដ្ឋាន Alleno Paris ។

Lisa និង Frederic 
Lisa និង Frederic 

តាមរយៈរូបភាពដែល Lisa បានបង្ហោះនៅក្នុង Instagram ពីអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយ អ្នកគាំទ្រមានការសង្ស័យថានាងនៅជាមួយនឹង Frederic ហើយរូបភាពជាក់ស្ដែងដែលអ្នកគាំទ្រលួចថតបាននោះគឺ វាពិតដូចអ្វីដែលពួកគេសន្និដ្ឋានមែន។ មិនត្រឹមប៉ុណ្ណឹង Lisa ក៏បានទៅដើរលេងញ៉ាំការ៉េមនៅសារមន្ទីរ Rodin ឯទីក្រុងប៉ារីស ប្រទេសបារាំងជាមួយ Frederic ទៀតផង បញ្ជាក់ឲ្យដឹងថា ទំនាក់ទំនងអ្នកទាំងពីរហាក់លើសពីមិត្តភក្តិធម្មតា តែយ៉ាងណាក៏គ្មានការបញ្ជាក់ជាផ្លូវការថាអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នានោះឡើយ៕  

Lisa និង Frederic 
Lisa 
Lisa 
Lisa 
រូបភាពថ្មីរបស់ Lisa និង Frederic 
រូបភាពថ្មីរបស់ Lisa បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]