កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងប្រុសទឹកដមពីរោះ លោក គូម៉ា បានដឹកដៃកូនក្រមុំចូលរោងការហើយ ក្នុងថ្ងៃនេះ ដែលត្រូវថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ តារាចម្រៀងម្ចាស់បទ សង្សាបងច្រើន សុំបែកអូនមួយតើអូនព្រមទេ រូបនេះ បានរៀបការជាមួយកូនក្រមុំ ដែលមានអាជីពក្រៅសិល្បៈជាគូជីវិត។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ យើងឃើញមានមិត្តៗសិល្បករសិល្បការនី នាំគ្នាបង្ហោះសារអបអរសាទទៅកាន់ លោក គូម៉ា ជាបន្ដបន្ទាប់ ដោយជូនពរឲ្យ លោក និង ភរិយា មានសុភមង្គលជានិរន្តន៍។ មិនតែប៉ុណ្ណោះ អ្នកលេងបណ្ដាញសង្គមក៏បាននាំគ្នាចូលរួមអបអរសាទរ និង ខមិនជូនពរជារឿយៗផងដែរ។

រូបភាព

គួរបញ្ជាក់ផងដែរថា លោក គូម៉ា គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលគេស្គាល់ថា មានសម្លេងស្រទន់ពីរោះសមនឹងបទមនោសញ្ចេតនាស្នេហា ហើយ លោកទទួលបានប្រជាប្រិយភាពនិង ការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គូម៉ា