ក្រុមហ៊ុន TECNO Mobile បានប្រកាសចេញនូវ ស្មាតហ្វូនស៊េរីថ្មី TECNO POVA 6 Pro 5G នៅក្នុងទីផ្សារកម្ពុជាហើយ។ស្មាតហ្វូនស៊េរីថ្មីនេះ TECNO POVA 6 Pro 5G ដែលជាស្មាតហ្វូនលេងហ្គេមល្អបំផុត ដែលមានបំពាក់នូវ បន្ទះឈីប 5G ជាមួយថ្មទំហំធំដែលអាច សាកបានលឿនរហូតដល់ 70W តម្លៃក្រោម៣០០ដុល្លារ!។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបរាង: ការឌីហ្សាញរចនាបថរូបរាងថ្មីប្លែកជាមួយភ្លើង Dynamic Dynamic-light effect នៅក្នុងខាងក្រោយ ជាមួយនឹងគែម Bezel ខ្លី ទម្ងន់ត្រឹមតែ 195g និងកំរាស់ស្តើងត្រឹមតែ 7.88mm និងពន្លឺខ្នងក្រោយ មានភ្លើង Dynamic-light effect ដ៏ទាក់ទាញ កាន់តែទាក់ទាញសម្រាប់Gamer ច្បាស់ជាចូលចិត្តលើការ ឌីហ្សាញបែបនេះ។

រូបភាព

អេក្រង់ AMOLED 10 Bit៖ POVA 6 Pro 5G មានអេក្រង់ដិតស្រស់ បច្ចេកវិទ្យាពន្លឺ PWM 2160Hz AMOLED នេះធានាបាននូវបទពិសោធន៍ នៃការមើលបានច្បាស់នៅទីងងឹត ហើយវាក៏ត្រូវបានបញ្ជាក់ដោយ TÜV Rheinland សម្រាប់ការការពារភ្នែក។ ជាមួយRefresh 120Hz, DCI-P3 100% wide color gamut, កម្រិតពណ៌ខ្ពស់ 5000000:1 និងកម្រិតពន្លឺភ្លឺបំផុតដល់ 1300nit ដែលផ្តល់បទពិសោធន៍ អស្ចារ្យ សម្រាប់ការ លេងហ្គេម និងមើលវីដេអូ។លើសពីនេះ បច្ចេកវិទ្យា​​ Ultra Fast Unock ស្កេនក្រយ៉ៃដៃ លើអេក្រង់​ រហ័ស និងសុវត្ថិភាព។

រូបភាព

កាមេរ៉ា ៣​គ្រាប់: បំពាក់ដោយប្រព័ន្ធកាមេរ៉ាដ៏សម្បូរបែប

TECNO POVA 6 Pro 5G រាល់ពេលថតជាមួយនឹងរូបភាពដិតស្រស់ និងកម្រិតពណ៌ច្បាស់។កាមេរ៉ាមេទំហំ 108MP ផ្តល់នូវរូបភាព ដ៏គួរឱ្យ ភ្ញាក់ផ្អើល ខណៈដែលកាមេរ៉ា AI ជំនួយក្នុងការគណនាពណ៌។ លើសពីនេះ កាមេរ៉ាម៉ាក្រូទំហំ 2MP អាចឱ្យអ្នកប្រើប្រាស់ថតវត្ថុតូចៗ។

រូបភាព

កាមេរ៉ា Ultra Vivid 108MP៖ TECNO POVA 6 Pro 5G បំពាក់កាមេរ៉ាកម្រិត ច្បាស់ 108MP ដ៏អស្ចារ្យ គួបផ្សំជាមួយបច្ចេកវិទ្យា In-sensor-zoom។ រូបភាពនៅតែច្បាស់ និងរស់រវើក ទោះបីជា Zoom ដល់ 10x ក៏ដោយ។ទន្ទឹមនឹងនេះ កាមេរ៉ាខាងមុខទំហំ 32MP ច្បាស់ល្អ ជាមួយភ្លើង LED Dual-Tone Cool និង Warm ។ ចាប់យករូបភាពបានច្បាស់ បំពាក់ដោយ AI Portrait Beauty.​ Wide-Angle Selfie Mode ធ្វើឱ្យការថតរូប Selfie ជាក្រុមកាន់តែទូលាយ។

កម្លាំងម៉ាស៊ីន: ដំណើរការដោយបន្ទះឈីបហ្គេម MediaTek Dimensity 6080 5G Processor ទំហំផ្ទុក 256G មានមុខងារបង្កើន Ram រហូតដល់ 24GB, POVA 6 Pro 5G ធានាបាននូវបើកកម្មវិធីច្រើនចោល និងបទពិសោធន៍លេងហ្គេមរលូន។

រូបភាព

ថ្មប្រើបានយូរ៖ ជាមួយនឹងថាមពលថ្ម 6,000mAh អាច Stand by រហូតដល់ 789ម៉ោង និងការលេងហ្គេមធ្ងន់ៗ 11 ម៉ោង។ លើសពីនេះទៅទៀត បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 70W UltraCharge ជាមួយ Smart AI ធ្វើឲ្យថ្មប្រើបានយូរឆ្នាំ និង បច្ចេកវិទ្យា Bypass Charge ដែលជួយទប់កម្តៅពេលសាកថ្ម លេងហ្គេម ។

រូបភាព

ប្រព័ន្ធសម្លេងនិងម៉ូទ័ររំញ័រដ៏អស្ចារ្យៈបាសបំពងសំឡេង ២គ្រាប់ ជាមួយបច្ចេកវិទ្យាDTS + Hi Res និងរំញ័រ4D​Vibrationពេលលេងហ្គេមដូចជាPUBG ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមយ៉ាងរលូន។

រូបភាព

ប្រព័ន្ធប្រតិបត្តិការ៖ ដំណើរការលើប្រព័ន្ធប្រតិបត្តិការថ្មី Android 14 ផ្តល់នូវស្ថេរភាពក្នុងការប្រើប្រាស់ សុវត្ថិភាព

និងលក្ខណៈពិសេសដូចជា Dynamic Port, Always On Display, ប្រព័ន្ធបន្សាបកម្តៅពេលលេងហ្គេម និង IP53 ធន់នឹងទឹក និងធូលី។

រូបភាព

ចំណុចពិសេសលម្អិត៖

- រូបរាងទាក់ទាញ Dimensions 165.5 X 76.1 X 7.88mm

- អេក្រង់ 6.78" AMOLED និងល្បឿន 120Hz

- ឈីបខ្លាំង MediaTek Dimensity 6080 5G Chipset

- ទំហំផ្ទុក 12GB (MemFusion up to 24GB) + 256GB

- កាមេរ៉ា ភ្នែក 3 ទំហំ 108MP+AI CAM+Macro CAM

- បាសបំពងសំឡេង២គ្រាប់ DTS + Hi Res,

- ផ្តល់ភាពងាយស្រួល ស្កេនដោះសោរ Fingerprint on Display / Face Unlock

- ប្រព័ន្ធ WIFI 2.4+5GHz/ ប្លូធូ 5.2/ វិទ្យុFM /NFC

- ទំហំថ្មធំ 6000mAh និងសាកថ្មលឿន70W

- ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP53

- ប្រព័ន្ធប្រតិបត្តិការថ្មី Android 14

- ជម្រើសពណ៌ : ខ្មៅ / បៃតង

វាបំពាក់ដោយបច្ចេកវិទ្យាថ្មីលើសពីជំនាន់មុន ដំណើរការបន្ទះឈីប 5G ថ្មី និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មធំជាងមុន

ដែលជាកំពូលស្មាតហ្វូនហ្គេមល្អបំផុត តម្លៃក្រោម 300 ដុល្លារ។

TECNO POVA 6 Pro 5G (RAM 12GB ROM 256GB) មានតម្លៃពិសេសត្រឹមតែ $259 ជាមួយ Suprise gift នៅក្នុងប្រអប់ និងមានថែមជូនកាដូពិសេសផងដែរ។

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជានិងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក។សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]

ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]