កម្សាន្ត៖ កាលពីថ្ងៃទី០៥ ខែឧសភា ២០២៤ ម្សិលមិញនេះ ជាថ្ងៃពិសេសរបស់ តារាចម្រៀងប្រុស នូលី ដែលលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនារីដ៏ស្រស់ស្អាតម្នាក់។ ជាមួយគ្នានេះ លោកបានបង្ហោះសារភ្ជាប់ជាមួយវីដេអូទៅក្នុងបណ្ដាញសង្គមយ៉ាងផ្អែមល្ហែមនិយាយអំពីគូជីវិតលោកផងដែរ​។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ នូលី បានសរសេរសារថា ខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងបានយ៉ាងច្រើនចាប់តាំងពីមានមនុស្សម្នាក់នេះចូលមកក្នុងជីវិតខ្ញុំ ដោយគាត់មិនបានទាមទាររឺបង្ខំ តែគឺដោយសារការអោយតម្លៃ និងផ្ដល់កម្លាំងចិត្ត។ នៅលើឆាក ខ្ញុំអាចជាមនុស្សដែលមានឥទ្ធិពលអាចធ្វើអោយអ្នកទាំងអស់គ្នាសប្បាយរឺមានមនោសញ្ចេតនាតាមបទចម្រៀងរបស់ខ្ញុំ ប៉ុន្តែនៅក្រោមឆាកខ្ញុំសុំត្រឹមធ្វើមនុស្សធម្មតាម្នាក់ដែលអាចធ្វើអោយនាងមានស្នាមញញឹមគ្រប់ពេលតែប៉ុណ្ណោះ។

រូបភាព

មិនតែប៉ុណ្ណោះ មហាជនក៏បាននាំគ្នាចូលរួមខមិនអបអរសាទរ និង ជូនពរឲ្យតារាប្រុសរូបនេះ មានសុភមង្គលជាមួយនឹងភរិយា។ គួរបញ្ជាក់ផងដែរថា លោក នូលី គឺជាតារាចម្រៀង Original Song ដែលមានទឹកដមសម្លេងពីរោះ និង មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមយុវវ័យ៕

ប្រភព៖ Noly Record

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]