កូរ៉េខាងត្បូង៖ Kim Hyun-Joong ដែលជាអតីតសមាជិកក្រុម SS501 ដែលប្រិយមិត្តបានស្គាល់តាមរយៈការដើរតួអង្គ "ជីហូ" ក្នុងរឿង "កន្លង់បាក់ស្លាប កុលាបមានស្នេហ៍" ឬយើងហៅថា F4 កូរ៉េនោះរាងឃ្លាតឆ្ងាយពីវិថីសិល្បៈ បន្ទាប់ពីមានរឿងអាស្រូវជាមួយនឹងអតីតមិត្តស្រី។

Kim Hyun-Joong 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាចម្រៀងប្រុសរូបនេះក៏បានបើកបង្ហាញពីជីវិតផ្ទាល់ខ្លួនរបស់លោកឲ្យអ្នកគាំទ្របានដឹងជារឿយៗដែរ ដោយបានបង្ហោះរូបភាពបីសន្លឹកថា រូបគេបានក្លាយជាអ្នកធ្វើចម្ការហើយ។ ក្នុងនោះគេឃើញ Kim Hyun-Joong បានពាក់មួកបែបអ្នកចម្ការសម្រសប់ឃ្លុំផ្ទៃមុខនិងអាវដៃវែងខោជើងវែងជាមួយនឹងប្រយោគដែលគេបានបង្ហោះថា៖

Kim Hyun-Joong  

គួរបញ្ជាក់ផងដែរថា Kim Hyun-Joong ត្រូវអតីតមិត្តស្រីប្ដឹងថាលោកបានប្រើប្រាស់អំពើហិង្សាទៅលើនាងក្នុងឆ្នាំ២០១៤ ប៉ុន្តែក្រោយមក ក៏រកឃើញថាលោកពុំបានធ្វើបែបនោះឡើយ ប៉ុន្តែលោកក៏បានមានកូនជាមួយអតីតមិត្តស្រីផងដែរ។ កាលពីឆ្នាំ២០១៧ លោកក៏បានបើកបរក្នុងស្ថានភាពស្រវឹង ទាំងដែលកំពុងនៅបំពេញកាតព្វកិច្ចយោធា៕

Kim Hyun-Joong 
Kim Hyun-Joong 
Kim Hyun-Joong 
រូបភាព Kim Hyun-Joong បានបង្ហោះ
រូបភាព Kim Hyun-Joong បានបង្ហោះ
រូបភាព Kim Hyun-Joong បានបង្ហោះ

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]