អាមេរិក៖ បើទោះបីជាសមាជិក BLACKPINK ទាំងអស់សម្រេចមិនបន្តកុងត្រាថ្មីជាមួយផលិតកម្ម YG Entertainment លើសកម្មភាពទោលក៏ដោយ ក៏ពួកគេនៅតែអាចនឹងចេញចម្រៀងជាក្រុម ហើយសមាជិកនីមួយៗក៏នៅតែបន្តទាក់ទងគ្នាផងដែរ។

Jennie និង Rosé
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗទៅនេះ Rosé បានបង្ហោះរូបភាពថានាងបានចួបជាមួយនឹង Jennie នៅកណ្ដាលក្រុងញ៉ូវយ៉ក បន្ទាប់ពីអ្នកទាំងពីរធ្វើដំណើរទៅទីនោះដូចគ្នា។

Jennie និង Rosé

នៅក្នុងរូបភាពដែលចែករំលែកនោះ គេឃើញថា Jennie និង Rosé ស្លៀកពាក់បែបសាមញ្ញៗធម្មតា ដោយ Jennie បានស្លៀកខោពណ៌ស្លាទុំ អាវពណ៌សពាក់ពីលើដោយអាវចាក់ពាក់កណ្ដាលខ្លួនពណ៌ខៀវគូជាមួយនឹងវ៉ែនតាខ្មៅ ខណៈដែល Rosé ស្លៀកខោខ្មៅនិងអាវចាក់ពណ៌ខ្មៅ និងវ៉ែនតាខ្មៅដែរ ដោយពួកគេបានបណ្ដើរគ្នាយ៉ាងស្អិតរមួតនិងបានចូលទៅញ៉ាំអាហារនៅភោជនីយដ្ឋានក្បែរនោះទៀតផង៕  

Jennie និង Rosé
Jennie និង Rosé
Jennie និង Rosé
រូបភាពថ្មីរបស់ Jennie និង Rosé
រូបភាពថ្មីរបស់ Jennie និង Rosé

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]