កម្សាន្ត៖ កាលពីថ្មីៗនេះ Jennie Kim បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងកម្មវិធីលំដាប់ពិភពលោក Met Gala 2024 ដែលធ្វើឲ្យកក្រើកពេញបណ្ដាញអ៉ិនធើណែតជាមួយនឹងការតុបតែងខ្លួនដ៏ទាក់ទាញ។ ទន្ទឹមនឹងនេះ រូបភាព Jennie ត្រូវបានគេសរសើរ និង បានចែកចាយពាសពេញបណ្ដាញសង្គម។

 Jennie Kim
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានគ្រងឈុតពណ៌ទឹកប៊៉ិចស្រស់ ដែលមានក្រណាត់ម៉ូតបែបស្រដៀងវាំងនន ប៉ុន្ដែមានការច្នៃប្រឌិតយ៉ាងទាក់ទាញ។ លើសពីនោះ មានពាក់ជាមួយនឹងខ្សែអង្កាំនៅនឹងចង្កេះ ដែលបញ្ចេញសាច់ក្បាលពោះ ចេញផ្ចិត ពិតជាមានភាពស៊ិចស៊ី សមនឹងឈ្មោះ Jennie ពិតមែន។

 Jennie Kim

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ Jennie ចូលរួមកម្មវិធី Met Gala 2024 នេះ ឈ្មោះនាងត្រូវបានគេស្វែងរកច្រើនជាងគេក្នុងបណ្ដាញសង្គមដែលមានរហូតដល់ទៅ១លាននាក់។ គួរបញ្ជាក់ដែរថា ​ ឆ្នាំនេះបានឡេីងជាភ្ញៀវ VIP របស់ Anna Wintour (អ្នករៀបចំ Met Gala និងជាបុគ្គលដ៏មានឥទ្ធិពលក្នុងវិស័យ Fashion)។

 Jennie Kim

វាបានន័យថា JENNIE ឆ្នាំនេះបានចូលរួម Met Gala ក្រោមការអញ្ជេីញពី Anna Wintour ផ្ទាល់ ហេីយនាងមានសិទ្ធិក្នុងការជ្រេីសប្រេនឌ៍ដែលនាងចង់ពាក់ក្នុង Met Gala តាមចិត្ត (ឆ្នាំនេះនាងបានពាក់ប្រេនឌ៍ ALAÏA) ដោយខុសពីឆ្នាំ 2023 កាលនោះដោយសារនាងចូលរួមតាមរយៈ CHANEL នាងអាចពាក់តែ CHANEL ប៉ុណ្ណោះ

មិនតែប៉ុណ្ណោះ JENNIE បានស្នាក់នៅក្នុងសណ្ឋាគារ THE MARK ដែលជាសណ្ឋាគារសម្រាប់ដាក់ភ្ញៀវ VIP របស់ Anna Wintour!៕

 Jennie Kim
 Jennie Kim
 Jennie Kim
 Jennie Kim

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]