ជាការកត់សម្គាល់ បន្ទាប់ពីខេត្តកំពតបានកសាងរូបសំណាកសេះសមុទ្របាញ់ទឹករួចរាល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិបាននាំគ្នាចូលមកទស្សនា កម្សាន្តដូចទឹកបាក់ទំនប់ ពិសេសភ្ញៀវទេសចរមកពីបណ្តាខេត្តឆ្ងាយៗ ដែលគេចង់ស្គាល់ ចង់ឃើញផ្ទាល់ភ្នែកនូវរូបសេះសមុទ្របាញ់ទឹក ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននោះ។

កាលពីថ្ងៃអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ ថ្វីដ្បិតអាកាសធាតុក្តៅហែង គេសង្កេតឃើញក្រុមភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរមកពីខេត្តឆ្ងាយៗ ពិសេសមកពីរាជធានីភ្នំពេញបានធ្វើដំណើរមកកាន់ខេត្តកំពត ដើម្បីទស្សនា ផ្តិតយករូបភាព នៅតាមបណ្តារមណីយដ្ឋាននានា ពិសេសមកទស្សនារូបសេះសមុទ្របាញ់ទឹក ដែលស្ថិតត្រង់ចំណុចមុខសាលាខេត្តកំពត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងដំណើរឆ្ពោះទៅគោលដៅទេសចរណ៍ជាច្រើន ដូចជាភ្នំបូកគោ តំបន់ទេសចរណ៍ណាតាយ៉ា រមណីយដ្ឋានទឹកឈូ ឬសហគមន៍ត្រពាំងសង្កែ និងតាមបណ្តាតំបន់ទេសចរណ៍ជាច្រើនទៀត ប៉ុន្តែអំឡុងពេលនេះ មហាជនបែរជាសំរុកទៅលំហែ ផ្តិតយករូបភាពដ៏ស្រស់ត្រកាលគ្មាពីរ នៃរូបសំណាកសេះសមុទ្របាញ់ទឹក នៅមុខសាលាខេត្តកំពតទៅវិញ។

ដោយសារតែមានភាពល្បីល្បាញបែបនេះ គេបានកត់សម្គាល់ឃើញដែរថា ខេត្តកំពតពិតជាមានការកើនឡើងនូវភ្ញៀវទេសចរ ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះដែរ នៅតាមតំបន់ភូមិសាស្ត្រដែលសុទ្ធសឹងជាគោលដៅទេសចរណ៍សំខាន់ៗ ដោយបច្ចុប្បន្នរដ្ឋបាលខេត្តកំពត បាន និងកំពុងយកចិត្តទុកដាក់ខិតខំកែលំអកែប្រែសោភ័ណភាពអោយកាន់តែមានភាពលេចធ្លោ ដើម្បីបង្កើនសក្តានុពលខេត្តទេសចរណ៍មួយនេះ ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕ 

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]