កម្សាន្ត៖ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធី Met Gala 2024 បានប្រជុំទៅដោយតារាល្បីៗមកពីជុំវិញពិភពលោក ដែលមកជាភ្ញៀវកិត្តិយស ដែលត្រូវបានគេអញ្ជើញមកចូលរួមបង្ហាញនូវគំនិតច្នៃប្រឌិតតាមរយៈការលេងស្ទាយ៍សម្លៀកបំពាក់របស់ពួកគេ។

Stray Kids 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក៏មានតារា Kpop ដូចជា Jennie និង ក្រុមចម្រៀងបុរសដ៏ល្បីល្បាញ Stray Kids ផងដែរ នៅក្នុងឆ្នាំនេះ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការខឹងសម្បារនាំគ្នាចេញប្រតិកម្មចំពោះកម្មវិធីនេះគឺ ក្រុម Stray Kids ត្រូវបានក្រុមពួកជាងថត មើលងាយ និង បណ្ដេញពួកគេចេញពីកម្រាលព្រំក្រហមដោយប្រើពាក្យប្រមាថយ៉ាងខ្លាំង។

Stray Kids និង Jennie 

យោងទៅតាមវីដេអូបានបង្ហាញអំពីសម្លេងពួកជាងថតនិយាយស្រែកឲ្យក្រុម Stray Kids ថា "អ្នកបាំងមនុស្សអស់ហើយ អ្នកមិនទាន់នៅ Level ដូចពួកគេទេ" ៊"អ្នកទាំងអស់គ្នាទៅមុខទៀតទៅ" "ខ្ញុំមិនដែលឃើញ មនុស្សមុខស្មើច្រើននាក់បែបនេះទេ នៅក្នុងជីវិត" និងចុងក្រោយគេស្រែកថា"អ្នកទាំងអស់គ្នាចេញទៅ" និងមានពាក្យប្រមាថជាច្រើនទៀត៕

Stray Kids 

បើទោះបីជាត្រូវទទួលរងពាក្យតិះដៀល និង បណ្ដេញបែបនេះក្ដី ក៏សមាជិកក្រុម Stray Kids នៅតែរក្សាស្មារតី មិនបង្ហាញអារម្មណ៍អ្វីតមទៅកាន់ពាក្យមិនល្អទាំងនោះទេ។ ផ្ទុយទៅវិញ Bang Chan បានទះដៃហៅសមាជិកខ្លួនដើរបន្ដទៅមុខ ដោយមិនខ្ចីខ្វល់នឹងពួកជាងថតទាំងនោះឡើយ ចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រសរសើរលោកជាខ្លាំង៕

ប្រភព៖ allkpop

Stray Kids 
Stray Kids 
Stray Kids 
Stray Kids 
Video
Video

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]