កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាស្រីដ៏ល្បីល្បាញ Jisoo ដែលជាសមាជិកក្រុម Blackpink និង​ជាតារាសម្ដែងស្រីដ៏មានទេពកោសល្យមួយរូប បានបង្ហោះរូបប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រជ្រួលពេញបណ្ដាញសង្គម។ នៅក្នុងនោះ រូបនាងបានបង្ហោះរូប ឡានអាហារ ដែលមាន Logo រូប Jisoo ដែលត្រូវបាន Jung Hae In ជាអ្នកផ្ញើមកឲ្យដល់កន្លែងថតរឿងថ្មីរបស់នាង។

Jisoo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ដែរថា Hae In និង Jisoo គឺធ្លាប់បានចាប់ដៃគ្នាសម្ដែងជាតួឯកនៅក្នុងរឿង Snow Drop ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកទស្សនា។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រថែមទាំងបានចាប់ផ្គូរផ្គងចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិត ក្រៅឆាកទៀតផង ប៉ុន្ដែពួកគេត្រឹមតែជាមិត្តល្អរួមការងារតែប៉ុណ្នោះ។

Jisoo 

បើទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្របានគិតថា Hae In បានចាប់ចិត្តលួចស្រឡាញ់ Jisoo ប៉ុន្ដែត្រូវខកចិត្តម្ដងរួចមកហើយ ដោយសារតែ Jisoo ទាក់ទងគ្នាជាមួយតារាប្រុសម្នាក់ទៀត ដែលជាមិត្តរបស់ខ្លួន។ ដោយឡែក តារាស្រីរូបនេះ បានចែកផ្លូវគ្នារួចទៅហើយ ដែលនេះ ត្រូវបានគេគិតថា ជាឪកាសល្អរបស់ Hae In សម្រាប់តាមចែចង់ ​Jisoo៕

រូបភាព
Jung Hae In 
Jung Hae In 
Jung Hae In និង Jisoo 
Jung Hae In និង Jisoo
Jung Hae In និង Jisoo
Jung Hae In និង Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]