ភ្នំពេញ៖ សព្វថ្ងៃនេះមានហាងម្ហូបអាហារជាច្រើនថ្មីៗបើកលក់ជាច្រើន ហើយភាគច្រើនគេក៏ផ្តោតសំខាន់ទៅលើអាហារប្រភេទបែបច្នែប្រឌិត ឬតាមបែបកូនកាត់ជាដើម។ ហើយកាន់តែប្លែកហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣» ក៏បានយកនំខ្មែរពីបុរាណមកជាច្រើនប្រភេទមកកែច្នៃ និងបង្កើតសោភ័ណ្ឌភាពថ្មី ដោយរក្សាទុកនូវរសជាតិដើមផងដែរ ដែលមានកំណើតតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។
តាមរយៈការសម្ភាសពីអ្នកមីង ហេង បានរៀបរាប់ប្រាប់ថា ហេតុដែលនាំឱ្យអ្នកមីង បើកហាងបែបខ្មែរបែបនេះ គឺព្រោះអ្នកមីងចង់ឱ្យនំខ្មែរនៅតែមានតម្លៃ ហើយទោះបីមានអាហារបរទេសលក់ច្រើនយ៉ាងណា ក៏ប្រជាជនខ្មែរម្នាក់ៗនៅតែមានចំណូលចិត្តលើនំខ្មែររបស់ដូនតាខ្មែរយើងដដែលដែរ។
ដូច្នេះបើអ្នកមានចំណង់ចំណូលចិត្តលើនំខ្មែររបស់យើងដូចជា នំគ្រក់ នំអំបែង នំគូឆាយ ឬនំបាញ់ឌុកជាដើម អាចទៅសាកល្បងភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់នំទាំងនេះនៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣» បាន ដែលមានទីតាំងនៅផ្ទះលេខ ១១c ផ្លូវ ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឬលោកអ្នកក៏អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៩៦ ៤៩៩ ៥៨ ៩៨ ឬ ០១២ ៥៤ ២៥ ៦២៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]