ថៃ៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលតារាសម្ដែងប្រុសវ័យ៥៣ឆ្នាំ លោក Winai kraibutr បានបង្ហាញរូបភាពខ្លួននៅក្នុងមន្ទីរពេទ្យ ស្របពេលដែលរូបរាងកាយលោក ពោរពេញទៅដោយស្នាមពងបែកពេញទាំងតួខ្លួនតែម្ដង។

យ៉ាងណាមិញ បើយោងតាមរយៈសារដែលភរិយារបស់តារាប្រុសរូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្មីៗនេះ បានបញ្ជាក់ប្រាប់ថាស្វាមីរបស់អ្នកស្រីត្រូវបានក្រុមការងារបញ្ចូនមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបលោកបានពិសារថ្នាំឈឺក្បាលម្យ៉ាង ដែលបណ្ដាលឲ្យប្រតិកម្មលេចជាសភាពពងបែកពេញទាំងតួរាងកាយរបស់លោកតែម្ដង។

ជាមួយគ្នានេះដែរ សម្រាប់នាពេលនេះបើតាមវិជ្ជបណ្ឌិតជំនាញខាងសើរស្បែក បានបង្ហាញឲ្យដឹងថាសម្រាប់សុខភាពផ្នែកខាងក្នុងរាងកាយគឺអាចនិយាយថាបានជួយសង្គ្រោះជោគជ័យបានជិតមួយរយភាគរយហើយ ប៉ុន្តែសម្រាប់ផ្នែកខាងក្រៅ(ស្បែកខ្លួន) គឺនៅស្ថិតក្នុងការតាមដាននៅឡើយ ព្រោះថាមិនមែនមានតែពងបែកនៅលើស្បែកតែប៉ុណ្ណោះទេ តែមានដល់ឈាមចេញតាមរោមនៃស្បែកថែមទៀតផង៕ 

Winai kraibutr
Winai kraibutr
Winai kraibutr និងភរិយា
គ្រួសារWinai kraibutr
គ្រួសារWinai kraibutr

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]