ភ្នំពេញ៖ ជឿជាក់ថាប្រាកដជា មានប្រិយមិត្តមិនតិចនោះទេ បានស្គាល់និងស្ដាប់បទចម្រៀងដែកំពុងទទួលបាន ការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ នាពេលបច្ចុប្បន្ននេះ គឺបទ«ស្រលាញ់គ្នាយូរ ម៉េចស្ទាវ» ដែលជាសំនៀងដើមរបស់ លោក ខាន់ ស៊ីអឿន ខ្មែរកូនកាត់។
ជាមួយគ្នានេះដែរ បទចម្រៀងមួយនេះ ត្រូវបានតារាចម្រៀងប្រុស ស្រី ក្នុងផលិតកម្ម សាន់ដេ ធ្វើការCover មួយបទនេះ ធ្វើឲ្យបទចម្រៀងរបស់លោក ខាន់ ស៊ីអឿន កាន់តែទទួលប្រជាប្រិយភាពថែមមួយកម្រិតទៀត។
ជាក់ស្ដែង បទចម្រៀង«ស្រលាញ់គ្នាយូរម៉េចស្ទាវ» បកស្រាយដោយលោក ខាន់ ស៊ីអឿន ដែលជានិស្សិតដែលទើបតែបញ្ចប់ការសិក្សា ផ្អែកអក្សរសាស្រ្ដ នៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រូបនេះ មានអ្នកចូលទស្សនាជាង១២លានដង ក្នុងរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះ។
គួរឲ្យដឹងផងដែរថា ដោយបទចម្រៀងរបស់លោក ទទួលបានការពេញនិយមពីសំណាក់ៗមិត្តៗយុវវ័យខ្លាំងនោះ លោក ខាន់ ស៊ីអឿន ក៏ត្រូវបានអញ្ជើញចូលរួមបកស្រាយបទចម្រៀងក្នុងការតាំងពិព័រណ៍ អាពាហ៍ពិពាហ៍ កាលពីថ្មីៗនេះជាមួយនឹង តារាចម្រៀងប្រុស ស្រីជាច្រើនដួងផងដែរ៕
តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]