ចិន៖ តារាហុងកុងជើងចាស់ដ៏ល្បីលោក Simon Yam បានសម្រេចចិត្តមិនប្តឹងប្តល់លើអ្នកដែលចាក់លោកឱ្យរបួសនោះទេ។

នៅពេលនេះស្ថានភាពរបស់លោក Simon Yam មានភាពប្រសើរឡើងជាងមុនហើយក្រោយពីទទួលបានការវះកាត់ចំនួនពីរលើកកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះរួចមក។

តាមការឱ្យដឹងពីអ្នកចាត់ការទូទៅរបស់លោក Simon Yam បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Simon Yam បានសម្រេចចិត្តថានឹងមិនដេញដោលលើជនដៃដល់ដែលបានចាក់លោកឱ្យរបួសឡើយ ហើយផ្ទុយមកវិញលោកបែរជាបារម្ភអំពីស្ថានភាពស្មារតីរបស់គេទៅវិញទេ។

សូមរម្លឹកថា តារាវ័យ៦៤ឆ្នាំរូបនេះត្រូវបានជនអនាមិកម្នាក់ចាក់ឱ្យរបួសត្រង់ពោះ និងដៃ ក្នុងឱកាសនៃកម្មវិធីមួយប្រារព្ធធ្វើឡើងនៅប្រទេសចិន កាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅ។

ប្រភពព័ត៌មានបញ្ជាក់ថា ជនអនាមិកដែលចាក់លោក Simon Yam ទំនងជាមានស្មារតីមិនប្រក្រតី ហើយពេលនេះកំពុងត្រូវបានប៉ូលិសឃុំខ្លួន ដើម្បីធ្វើការសួរចម្លើយ និងរកមូលហេតុដែលគេហ៊ានប្រព្រឹត្តអំពើបែបនេះលើឆាកដាក់លោក Simon Yam និងមូលហេតុអ្វីបានជាគេខឹងនឹងលោក Simon Yam ខ្លាំងបែបនេះ។

ចំណែកលោក Simon Yam  បានធ្វើការអរគុណទៅដល់អ្នកគាំទ្រលោកជាច្រើន ដែលបានជូនពរលោកឱ្យឆាប់ជាសះស្បើយផងដែរ៕

Simon Yam
Simon Yam
Simon Yam

អត្ថបទចាស់៖

តារាហុងកុងដ៏ល្បី Simon Yam ត្រូវជនអនាមិកចាក់ចំ.ពោះ ពេលកំពុងឡើងកម្មវិធីមួយនៅក្នុងស្រុកចិន (មានវីដេអូ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]