ខេត្តប៉ៃលិន ៖ ដោយសារតែ បេះដូងមានតែមួយ មិនអាចរំលែកចែកគ្នាបាន ទីបំផុតក្ដីស្រឡាញ់ កប់ជ្រៅក្នុងក្រអៅបេះដូង កម្រិតណាភ្នំភ្លើង ស្នេហាក៏ផ្ទុះឡើងមាន ភាពសាហាវកម្រិត នោះដែរ ។

យុវនារីក្មេងម្នាក់ត្រូវ បានបាត់បង់ជីវិតនៅ នឹងកន្លែងដោយសារតែយុវជន ជាសង្សារអារកសម្លាប់នៅ លើគ្រែក្នុងផ្ទះរបស់ខ្លួន ។ ចំណែក យុវជនជាសង្សារនោះក៏បានរងរបួសធ្ងន់ដែរដោយសារ ពេលអាករក.សង្សាររួចក៏ចាក់សម្លាប់ខ្លួនឯងដើម្បីធ្វើអត្តឃាត តែមិនស្លាប់គ្រាន់តែ បណ្ដាលឱ្យរងរបួសធ្ងន់ គឺចាក់ពោះ៣កាំបិត ចំដើមទ្រូង២កាំបិត និងចាក់ចំបំពងក មួយកាំបិត ត្រូវបានអ្នកជិតខាងឃើញក៏ទូរស័ព្ទហៅសមត្ថកិច្ចឱ្យមក មើលរួចបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលា ម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៣ កុម្ភៈ ស្ថិតនៅផ្ទះកាត់ដេរមួយកន្លែងទល់មុខស្នាក់ការផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងបង្កឱ្យមានការភ្ញាក់ផ្ញើលពីមនុស្សរាប់រយនាក់ ទៅចោមរោមមើលដោយក្ដីរន្ធត់ និងសង្វេគ ។  ជនរងគ្រោះឈ្មោះឡុង ចាន់ធន ភេទស្រី អាយុ២៣ឆ្នាំ ជាកសិករ រស់នៅភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ មានឪពុកឈ្មោះឡុង ចូន អាយុជាង៦០ឆ្នាំ ម្ដាយឈ្មោះធី ចន្ថា ហៅកាយ អាយុ៥៦ឆ្នាំ  ។ ចំណែកជនជាឃាតករសម្លាប់ នារីរួចប៉ងធ្វើអត្តឃាតតាមក្រោយ ឈ្មោះអៀ បឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងកាត់ដេរ នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

តាមការអះអាងរបស់នារីម្នាក់ឈ្មោះឡុង ចន្ធូ អាយុ២៥ឆ្នាំ ត្រូវជាបងស្រី នារីរងគ្រោះឱ្យដឹងថា ប្អូនរបស់នាងបានទៅរកស៊ីនៅប្រទេសថៃជាយូរឆ្នាំមកហើយ តែនៅឆ្នាំនេះនាងបាន ត្រឡប់មកស្រុកខ្មែរវិញក៏មាន ទំនាក់ទំនងជាមួយនឹងយុវជន ម្នាក់ឈ្មោះអៀ បឿន អស់រយៈពេលជិត១ឆ្នាំ កន្លងមកហើយ ដោយខាងឪពុកម្ដាយ នាងក៏ដឹងរឿងពួកគេនេះដែរ ។ នារីជាបងបានបន្តទៀតថា នៅមុនពេលកើតហេតុ ពួកគេនាំគ្នាទៅលេងផ្ទះនាង ពេលនោះម្ដាយនាង បានប្រើឱ្យទៅផ្សារដើម្បីទិញមាន់យកមកសែន បញ្ចុះសីមានៅវត្តបេង ឃុំស្ទឹងកាច់ ។ នៅវេលាម៉ោង៤រសៀល ពួកគេទាំងពីរនាក់ក៏ឌុបគ្នាទៅផ្សារ លុះដល់វេលាល្ងាចថ្ងៃដដែល អត់ឃើញពួកគេត្រឡប់ទៅផ្ទះវិញទេ ទើបនាងជាបងស្រី បានជិះម៉ូតូមកតាមរក ។ ស្រាប់តែឃើញ ម៉ូតូចតនៅខាងក្រៅផ្ទះចំណែកពួកគេទាំងពីរនាក់ នៅខាងក្នុងអត់ឮមាត់ និងអត់បើកទ្វារទេ ទោះបីនាងស្រែកហៅម្ដងហើយម្ដងទៀតបែបនេះក្ដី ។ ប្រភពដដែល បន្តឱ្យដឹងថា លុះដល់ម៉ោង១១ និង៣០នាទីយប់ស្រាប់តែ អ្នកជិតខាងឃើញទ្វារផ្ទះ បើកចំហតែអត់បើកភ្លើងក៏មានការសង្ស័យ ទើបយកពិលបញ្ចាំងមើលទៅក្នុង បន្ទប់ឃើញមានឈាមហូរជោកគ្រែនិងឃើញនារីរងគ្រោះត្រូវសម្លាប់ និងបានរុំនៅក្នុងភួយ ពេលនោះអ្នកជិត ខាងបានទូរស័ព្ទហៅមេប៉ុស្ដិ៍សង្កាត់ប៉ៃលិនឱ្យមក ពិនិត្យមើលក៏ឃើញប្អូនស្រីនាងត្រូវស្លាប់បាត់ទៅហើយ ។ ចំណែកជនដៃដល់ដែលជាសង្សារនោះបានចាក់ខ្លួនឯងត្រូវពោះ៣កាំបិតទ្រូង២កាំបិត និងបំពង់ក១កាំបិតមុតយ៉ាងជ្រៅត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ តែដោយយុវជនរូបនេះមានសភាពធ្ងន់ធ្ងរពេកត្រូវគេបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់បងភ្លាមៗដែរ ។

លោកអនុសេនីយ៍ទោ អ៊ុក គា នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ប៉ៃលិន បានឱ្យដឹងថា តាមការធ្វើកោសល្យវិច័យរបស់ សមត្ថកិច្ចបានឱ្យដឹងថា យុវនារីរងគ្រោះត្រូវបានសង្សារ យកកាំបិតកៃអារក សម្លាប់ដោយសារតែរឿងប្រចណ្ឌស្នេហ៍ត្រីកោណ ព្រោះតាមការសាកសួរពីអ្នកជិត ខាងបានឱ្យដឹងថា នាងមានអ្នកចាប់ចិត្តស្រឡាញ់ច្រើននាក់ ហើយនាងក៏ស្រឡាញ់គេវិញដែរ ។ លុះក្រោយមកនាងក៏ឈប់ទំនាក់ទំនង ជាមួយពួកគេរួចបែរមកស្រឡាញ់យុវជនជាសង្សារម្នាក់នេះវិញ ។ ពួកគេស្រឡាញ់គ្នាអស់រយៈជិត១ឆ្នាំកន្លងមកហើយ តែនៅថ្ងៃកើតហេតុគេ ឃើញអ្នកទាំងពីរឌុបគ្នាចុះឡើងៗ ចេញពីផ្ទះនារីរងគ្រោះមកផ្ទះដែលរូបគេជួល កាត់ដេរសម្លៀកបំពាក់ ។ លោកបន្តទៀតថា គេសង្កេតឃើញអ្នកទាំងពីរមានការឈ្លោះប្រកែកគ្នានៅក្នុងផ្ទះ ជួលនោះផងដែរស្រាប់តែនៅវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃដដែលក៏មានការផ្អើលឆោឡោដោយសារតែនាងត្រូវសង្សារអាករសម្លាប់ហើយយុវជនជាសង្សារក៏ ចាក់ខ្លួនឯងដោយកាំបិតហូរឈាម ឆ្អាបពេញបន្ទប់ផ្ទះជួលដែរ ។ ពលនេះសាកសពនារីរងគ្រោះត្រូវបាន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកជនបង្កត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងរង់ចាំដល់ពេលជាពីរបួសនឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងកាត់ទោសតាមផ្លូវច្បាប់ ៕










បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]