ទោះយើងមានមនុស្សនៅក្បែរច្រើនប៉ុនណា ទោះមានអ្នកនិយាយថា ស្រឡាញ់ និងបារម្ភយើងបែបណា ក៏មិនប្រាកដថា គេអាចយល់ពីយើងច្បាស់ ដឹងចិត្តយើងច្បាស់ ជាងយើងខ្លួនឯងនោះឡើយ។ មនុស្សខ្លះ គ្រាន់តែសម្ដែងយកចិត្តទុកដាក់ សម្ដែងការព្រួយបារម្ភពីយើងតែប៉ុណ្ណោះ មនុស្សខ្លះ គ្មានចិត្ត គ្មានការអាណិត គ្មានក្ដីស្រឡាញ់ឱ្យយើងពិតប្រាកដឡើយ។

ក្នុងជីវិតនេះ យើងត្រូវជួបរឿងរ៉ាវ បញ្ហាច្រើនណាស់ តែយើងខ្វះមនុស្សស្មោះត្រង់ចំពោះយើង​ មនុស្សល្អនឹងយើងពិតប្រាកដគឺមានតិចណាស់ ដូច្នេះ គឺមានតែយើងខ្លួនឯងទេ ដែលជាកម្លាំងចិត្តដ៏ធំធេងសម្រាប់យើងខ្លួនឯង។ មិនថាជីវិតនេះ ជួបរឿងច្រើនប៉ុនណា មិនថាជីវិតនេះជួបបញ្ហាច្រើនកម្រិតណាទេ សូមកុំទន់ជ្រាយឱ្យសោះ មនុស្សទាំងអស់អាចបោះបង់យើងបាន​ តែយើងដាច់ខាតកុំបោះបង់ខ្លួនឯង អ្នកដទៃអាចមិនយល់ពីយើង តែយើងត្រូវតែចេះយល់ពីខ្លួនឯង កុំព្រោះតែការគិតរបស់អ្នកដទៃ​ កុំព្រោះសម្ដីអត់ប្រយោជន៍របស់មនុស្សមួយចំនួន ក៏ធ្វើឱ្យខ្លួនឯងធ្លាក់ក្នុងអន្លង់នៃសេចក្ដីទុក្ខវេទនា រហូតដល់បោះបង់ខ្លួនឯងចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

ជីវិត ពេលខ្លះវាពិតជាមិនយុត្តិធម៌ឡើយ ពេលយើងកំពុងតែជួបទុក្ខ ពេលយើងកំពុងតែលំបាក ដុនដាប ពេលយើងត្រូវការចង់បានជំនួយ ចង់បានកម្លាំងចិត្ត ចង់មានអ្នកយល់ចិត្ត វាក៏ជាពេលដែលយើងរឹតតែឯកា កាន់តែលំបាក កាន់តែគ្មានអ្នកនៅក្បែរ រឹតតែគ្មានអ្នកណាយល់ចិត្ត ក៏រឹតតែមានតែអ្នកចាំបំបាក់ទឹកចិត្ត ដាក់សម្ពាធបន្ថែមតែប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលសំខាន់ មិនថាគ្រប់គ្នាធ្វើឱ្យយើងកាន់តែវេទនា ទោះគ្រប់គ្នាបំបាក់ទឹកចិត្តយើងកម្រិតណា ក៏យើងខ្លួនឯង ត្រូវតែផ្ដល់ក្ដីសង្ឃឹម ស្នាមញញឹម និងកម្លាំងចិត្តដល់ខ្លួនឯងឱ្យបានច្រើន។

ធ្វើជាមនុស្សកុំទន់ជ្រាយពេក ពេលខ្លះ យើងអាចនឹងអស់សង្ឃឹមក៏ពិតមែន តែដាច់ខាតកុំបាក់ទឹកចិត្តឱ្យសោះ ធ្វើជាមនុស្សត្រូវចេះមើលលើកាលៈទេសៈ មើលលើពេលវេលា។ ជាមួយមនុស្សខ្លះ មិនមែនយើងត្រូវធ្វើអាក្រក់ដាក់គេទេ តែក៏មិនត្រូវល្អ ឬរំពឹងចំពោះអ្នកដទៃពេកដែរ ពេលខ្លះ យើងកាន់តែល្អនឹងគេ កាន់តែរំពឹង ផ្ញើក្ដីសង្ឃឹមដល់គេ គឺរឹតតែធ្វើបាបខ្លួនឯងតែប៉ុណ្ណោះ គឺកាន់តែរុញខ្លួនឯងឱ្យធ្លាក់ក្នុងជ្រោះសេចក្ដីទុក្ខវេទនាតែម្នាក់ឯង ដូច្នេះ ត្រូវតែរៀនស្រឡាញ់ខ្លួនឯងឱ្យបានច្រើន រៀនមើលថែខ្លួនឯង រៀនគ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងឱ្យបានល្អ កុំបោះបង់ខ្លួនឯងចោលអី៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]