ឥណ្ឌា៖ សាលារៀនមួយក្នុងប្រទេសឥណ្ឌា ថ្មីៗនេះទទួលរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋានទូទៅជាច្រើន ក្រោយមានការបែកធ្លាយរូបភាពប៉ុន្មានសន្លឹក ចែកចាយពាសពេញលើបណ្តាញសង្គម ជុំវិញនឹងរឿងឲ្យសិស្សពាក់កេសឡាំងគ្របក្បាលក្នុងថ្ងៃប្រលង។

គ្រូឲ្យសិស្សពាក់កេសឡាំងគ្របក្បាល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពបានឲ្យដឹងថា សាលាខាងលើនេះ ត្រូវបានគេស្គាល់ថា Bhagat Pre-University College ស្ថិតនៅក្នុងកូនក្រុង Haveri រដ្ឋ Karnataka ប្រទេសឥណ្ឌា។

អ្នកគ្រប់គ្រងថ្នាក់មហាវិទ្យាម្នាក់ នៅសាលាខាងលើនេះ ឈ្មោះ លោក MB Satish បានថ្លែងប្រាប់សារព័ត៌ថា លោកក៏បានសម្ដែងការសោកស្តាយ និងសុំទោសចំពោះការរៀបចំឲ្យមានបែបនេះឡើងផងដែរ។ ប៉ុន្តែផ្ទុយទៅវិញ ទាំងនេះគ្រាន់តែជាការដកបទពិសោធន៍មួយទៅលើសិស្ស បន្ទាប់ពីធ្លាប់មានសាលាជាច្រើនផ្សេងទៀត បានអនុវត្តន៍នូវវិធីសាស្រ្តដូចនេះជាច្រើនរួចមក នាពេលកន្លងមក។

ពោលគឺ ខាងសាលាពុំមានចេតនាអាក្រក់ណាមួយទៅលើសិស្សនោះឡើយ។ ដោយគ្រាន់តែមិនចង់ឲ្យពួកគេមានការងាកលួចចម្លងគ្នា ក៏ដូចជាចង់ឲ្យសិស្សយកចិត្តទុកដាក់ បង្កើនការរៀនសូត្ររបស់ពួកគេឲ្យបានច្រើនតែប៉ុណ្ណោះ។

គ្រូឲ្យសិស្សពាក់កេសឡាំងគ្របក្បាល

លោកបានបន្ថែមថា ចំពោះការធ្វើបែបនេះ ខាងសាលាក៏ពុំបានទៅបង្ខិតបង្ខំ ឬដាក់កំហិតទៅលើសិស្សនោះទេ។ វាក៏ជាចំណែកចូលរួម ឬការស្ម័គ្រចិត្តរបស់សិស្សដូចគ្នា។ ជាក់ស្ដែង កំឡុងពេលប្រលងនោះ សិស្សខ្លះក៏បានដោះវាចេញវិញ ក្រោយ ១៥ ទៅ ២០នាទី ហើយខាងសាលាក៏បានសុំឲ្យពួកគេដោះកេសឡាំងគ្របក្បាលនោះ ចេញទាំងអស់គ្នាវិញ ក្រោយរយៈពេល១ម៉ោងផងដែរ។

គួរឲ្យដឹងផងដែរថា បើទោះបីជាមានការបកស្រាយពីខាងសាលាបែបណាក្តី ជុំវិញនឹងករណីនេះ ក៏នៅតែមានមហាជន និងមន្រ្តីមួយចំនួនក្នុងប្រទេស បានធ្វើការរិះគន់ និងចាត់ទុកថា ជារឿងហួសហេតុ អមនុស្សធម៌ ឬជាការរំលោភបំពានមួយទៅលើសិស្សផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

គ្រូឲ្យសិស្សពាក់កេសឡាំងគ្របក្បាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]