ចិន៖ នារីជាប្រពន្ធដើមជនជាតិចិនម្នាក់ ខឹងក្តៅចិត្តយ៉ាងខ្លាំងដូចភ្នំភ្លើងផ្ទុះ ក្រោយដឹងរឿងនិងតាមទាន់ប្តីរបស់ខ្លួនលួចលាក់មានស្រីថ្មី រហូតអត់ទ្រាំមិនបានលើកបក្ខពួកស្ទាក់ព្រួតវាយហែកអាវ ទាំងនៅកណ្តាលផ្លូវសាធារណៈ ផ្អើលអស់អ្នកដំណើរចោមរោមមើលព្រាត។

រូបភាពក្នុងថ្ងៃកើតហេតុ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ស្ថិតនៅតាមដងផ្លូវសាធារណៈមួយកន្លែង ក្នុងស្រុក Fanchang ខេត្ត Anhui ភាគខាងកើតប្រទេសចិន។ រីឯវីដេអូឃ្លីបដែលត្រូវបានគេបង្ហោះចែកចាយនៅលើបណ្តាញសង្គមនោះ គឺថតបានដោយអ្នកដំណើរដែលបានចោមរោមមើលហេតុការណ៍នៃអំពើហិង្សាមួយនេះ។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបនោះ បានបង្ហាញឲ្យឃើញពីសកម្មភាព របស់នារីដែលជាប្រពន្ធដើម រួមនឹងបក្ខពួក (មិត្តភក្តិ) បាននាំគ្នាព្រួតវាយទាត់ធាក់ ទៅលើបុរសជាប្តីក្បត់ចិត្ត និងនាងស្រីកំណាន់ យ៉ាងធ្ងន់ដៃនិងទក់សាច់តែម្តង។

លើសពីនេះ នាងប្រពន្ធដើមក៏ថែមទាំងបាន​ចាប់ហែកអាវនាងស្រីកំណាន់ដាច់ខ្ទេចខ្ចី វាលអស់ខ្នងសល់តែអាវក្នុង ខណៈឯបុរសជាប្តីវិញ ត្រូវបានគេមើលឃើញថា បានព្យាយាមឱបសង្រ្គុបពីលើនារីដែលជាស្រីកំណាន់ និងបានស្រែកថ្ងូរខ្លាំងៗ លាយឡំនិងភាពឈឺចាប់ ដើម្បីការពារនាងពីការវាយតប់ពីប្រពន្ធខ្លួនផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុ

ក្នុងវីដេអូឃ្លីបនោះទៀតសោត គេក៏អាចឮសូរសំឡេងយំរបស់នាងស្រីកំណាន់ ហើយត្រង់ឈុតមួយ នាងប្រពន្ធដើមក៏បានស្ទុះទាញផ្តាច់ខ្សែ.កចេញពី.កប្តីខ្លួន ពោរពេញដោយកំហឹងឆេះដុំ ដោយលែងគិតខ្វល់ថា អាចនឹងដាច់រលាត់.កប្តីនោះឡើយ។  

រូបភាពក្នុងថ្ងៃកើតហេតុ

សាក្សីដែលបានឃើញហេតុការណ៍នេះ បាននិយាយថា បុរសជាប្តីដែលរងការចោទប្រកាន់ថាផិតក្បត់ រួមនឹងនាងស្រីកំណាន់នោះ បានព្យាយាមងើបរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចមកដល់ផងដែរ។

គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុគេមិនដឹងទេថា ទំនាស់រឿងរ៉ាវស្នេហាគ្រួសារប្រហារគ្នាកណ្តាលផ្លូវមួយនេះ នឹងត្រូវបានដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ឬមានការប្ដឹងផ្តល់គ្នា ឬយ៉ាងណានោះទេ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​

ទស្សានាវីដេអូខាងក្រោម៖

Warning: Graphic Content (Video Violence) 

Man Lays down on his mistress to protect her from his furious wife

រូបភាពក្នុងថ្ងៃកើតហេតុ
វីដេអូក្នុងថ្ងៃកើតហេតុ
វីដេអូក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]