ម៉ាឡេស៊ី៖ ជាការពិតណាស់ មានមនុស្សជាច្រើនដែលតែងតែហ៊ានលះបង់អ្វីៗគ្រប់យ៉ាង សុខចិត្តលំបាកកាយ ដោយមិនគិតពីខ្លួន​ឯង ដើម្បីតែមនុស្សជាទីស្រលាញ់ (បងប្អូន ឪពុកម្តាយ...) ព្រោះតែចង់ឲ្យជីវិតរបស់អ្នកទាំងនោះ បានរស់នៅដោយភាពសុខស្រួល។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Azri Walter បានបង្ហោះចែកចាយនូវរឿងរ៉ាវដ៏រំជួលចិត្តមួយ ដែលរូបលោកបានជួប និងឃើញផ្ទាល់ភ្នែក នូវបុគ្គលិករបស់ខ្លួនម្នាក់ បានលួចដាំបាយនៅក្នុងបន្ទប់អូហ្វីស (ឬការិយាល័យ) ព្រោះតែចង់សន្សំលុយទុកផ្ញើទៅអ្នកផ្ទះ។

ជុំវិញនឹងរឿងរ៉ាវមួយនេះ លោក Azri បានរៀបរាប់ឲ្យដឹងថា លោកបានប្រទះឃើញបុគ្គលិករបស់ខ្លួនធ្វើរឿងដូច្នេះ គឺចៃដន្យនៅពេលដែលរូបលោកបានឡើងទៅអូហ្វីសជាន់លើ។

លោក Habil

លោក Azri បានបន្តថា នៅគ្រានោះ លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញបុគ្គលិកប្រុសរបស់លោកម្នាក់ ឈ្មោះថា Habil គឺកំពុងតែសំងំអង្គុយនៅក្រោមតុនោះ ជាមួយនឹងឆ្នាំងដាំបាយ។

ភ្លាមនោះ បុគ្គលិករបស់លោករូបនោះ ក៏បានឆ្លើយតបវិញទាំងទឹកមុខភ័យខ្លាចថា៖

ក្រោយឮដូច្នេះលោក Azri ក៏មានការងឿងឆ្ងល់នៅក្នុងចិត្ត ព្រោះថាក្នុងមួយសប្តាហ៍ៗ បុគ្គលិករបស់លោកឈ្មោះថា Habil រូបនេះ អាចរកប្រាក់បានច្រើនគួរសម ខ្ទង់ ១,០០០រីងហ្គីត (ឬប្រហែល ២៣៩ដុល្លារអាមេរិក)។ តែមិនថាយ៉ាងណា លោកក៏បានបន្តសួរនាំពីមូលហេតុដែលបុគ្គលិករបស់លោករូបនេះ មិនចុះទៅទិញបាយញ៉ាំនៅហាងខាងក្រោមផងដែរ។

ជុំវិញនឹងរឿងរ៉ាវនេះ បុគ្គលិករបស់លោកបាននិយាយប្រាប់ថា៖

បើតាមប្រភពបានឲ្យដឹងថា ជាក់ស្ដែង ម្តាយរបស់លោក Habil ត្រូវបានគេដឹងថា គឺជាស្រ្តីម្នាក់ដែលជាជំហរក្នុងគ្រួសារតែម្នាក់គត់ រស់ក្នុងក្រុង Kuala Lipis បន្ទាប់ពីស្វាមីបានលាចាកលោកទៅ នារយៈពេលពីរបីឆ្នាំមកនេះ។ ឯលោក Habil ដែលជាកូនប្រុសក៏បានចេញមករកការងារធ្វើ តាំងតែពីអាយុ ១៩ឆ្នាំ ដើម្បីជួយដល់គ្រួសារផងដែរ។

លោក Habil

លោក Habil បាននិយាយទៀតថា អ្វីដែលខ្លួនខិតខំធ្វើកន្លងមកនេះ ក៏ដើម្បីតែចង់ឲ្យម្តាយរស់នៅបានយូរអង្វែង និងចង់ឃើញគាត់មានស្នាមញញឹមសប្បាយរីករាយតែប៉ុណ្ណោះ។ ហើយអ្វីដែលលោកអាចធ្វើបាន គឺមានតែផ្ញើលុយឲ្យគាត់បានចាយវាយ។

យ៉ាងណាមិញ បន្ទាប់ពីលោក Azri បានទទួលស្តាប់នូវរឿងជាច្រើនពីបុគ្គលិករបស់លោករូបនេះហើយនោះ លោកពិតជាទទួលបានអារម្មណ៍ថា ចាក់ដោត រំជួលចិត្តជាខ្លាំង នូវអ្វីដែលជាភាពក្រៀមក្រំរបស់ Habil ។ ហើយភ្លាមៗនោះ លោកក៏បានឱប Habil ដោយភាពកក់ក្តៅផងដែរ។

អ្វីដែលរឹតតែពិសេស នៅគ្រានោះ លោក Azri ក៏បានប្រាប់ Habil ថា លោកនឹងចូលរួមញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងគាត់ ហើយក៏បានចុះទៅក្រោមទិញអាហារបន្ថែមយកញ៉ាំជុំគ្នាតែពីរនាក់ផងដែរ។

លោក Azri បាននិយាយថា លោកបានរៀនសូត្រ ឬទទួលបានមេរៀនជាច្រើនពីបុគ្គលិករបស់លោករូបនេះ ដែលជាមនុស្សចេះទទួលស្គាល់ការពិត ចេះគិតគូរ និងចេះបន្ទាបខ្លួនបែបនេះ។

លោក Azri បានបន្ថែមទៀតថា លោកបានបង្ហោះចែករំលែករឿងរ៉ាវមួយនេះ នៅលើបណ្តាញសង្គម ក៏ព្រោះតែលោកចង់ប្រាប់អ្នកដទៃទៀត ឲ្យចេះឲ្យតម្លៃនិងគិតគូរទៅលើឪពុកម្តាយរបស់ពួកគេ ទាន់ដែលពួកគាត់នៅមានដង្ហើម។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងមួយនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់លោក Azri ចំពោះការបំផុសគំនិតដ៏ល្អមួយនេះ និងជាពិសេសនោះ ក៏សរសើរចំពោះ Habil ដែលជាកូនប្រុសដ៏ល្អម្នាក់ គិតគូរយ៉ាងខ្លាំងដល់គ្រួសារ។ គ្រប់គ្នាក៏សង្ឃឹមថា លោកនឹងទទួលបានជីវិតល្អ ដែលជាការតបស្នងដ៏មានន័យនេះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]