ជាការពិត មនុស្សធំដឹងក្ដី ជាយុវវ័យ ត្រូវតែមានស្នេហា ត្រូវតែមានដៃគូជីវិត តែទោះជាយ៉ាងណា ត្រូវដឹងថា យើងធំៗអស់ហើយ កុំយកស្នេហាមកលេងសើច កុំលលេងជាមួយនឹងមនោសញ្ចេតនា បើមិនច្បាស់លាស់ជាមួយអ្នកណាទេ កុំយកគេមកធ្វើជាកង់សាកួរ ឬធ្វើជាតួជំនួស កំដរអារម្មណ៍ កុំចូលក្នុងជីវិតអ្នកណា ហើយក៏កុំឱ្យអ្នកណាចេញចូលក្នុងជីវិតយើងបានតាមចិត្តតាមអារម្មណ៍ ទាំងមិនទាន់ប្រាកដចិត្តក្នុងរឿងទំនាក់ទំនងស្នេហា។
ធំៗអស់ហើយ គួរធ្វើខ្លួនឱ្យមានតម្លៃ ធ្វើរឿងដែលមានន័យ ចំណាយពេលឱ្យមានប្រយោជន៍ មានរឿងច្រើនណាស់ដែលយើងត្រូវធ្វើ មិនមែនយកពេលវេលា ឬចំណាយចិត្តទៅគិតជាមួយនឹងរឿងស្នេហាដែលមិនប្រាកដប្រជានោះឡើយ បើមិនច្បាស់លាស់ជាមួយអ្នកណាទេ កុំចំណាយពេលចំណាយចិត្តអី ព្រោះវាខាតពេលដែលត្រូវធ្វើការដែលមានតម្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលខ្លះ ការដែលទាក់ទងអ្នកណា ការលែបខាយ វាពិតជាសប្បាយមែន តែវាជាទោសនៃមនោសញ្ចេតនា ថ្ងៃនេះសប្បាយ តែថ្ងៃណាមួយអ្នកនឹងជាប់កម្មពៀរ ព្រោះតែការលេងសើច ព្រោះតែការយកអារម្មណ៍មនុស្សម្នាក់មកបំផ្លាញលេង។ ត្រូវចាំថា មនុស្សធំដឹងក្ដី គេឱ្យតម្លៃដល់ទំនាក់ទំនង មិនមែនចង់ទាក់ទងក៏ទាក់ទង ចង់បែកក៏បែក តាមតែចិត្ត និងអារម្មណ៍មួយឆាវដែលចង់នោះឡើយ។
រៀនច្បាស់លាស់ រៀនប្រាកដប្រជាលើទំនាក់ទំនងឱ្យបានល្អ កុំសប្បាយមួយឆាវវាមិនល្អសម្រាប់អនាគតនោះឡើយ៕
ខ្មែរឡូតសូមរក្សាសិទ្ធ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]