គេថាមនុស្សស្រី​ ចូលចិត្តរករឿង រញុំារញ៉ូវ បញ្ហាច្រើន តែការពិត មនុស្សស្រីនាងពូកែណាស់ នាងរឹងមាំណាស់ ជាពិសេសគឺ ពូកែលាក់នូវអារម្មណ៍ដែលឈឺចាប់ ពូកែលាក់បញ្ហាដែលកើតមាននៅក្នុងចិត្តតែម្នាក់ឯង នាងមិនងាយនឹងបង្ហាញពីអ្វីដែលនាងគិត និងអារម្មណ៍ដែលនាងទទួលរង ជាពិសេសគឺ មនុស្សស្រីដែលមើលទៅរឹងមាំខ្លាំង។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សស្រីដែលរឹងមាំខ្លាំង នាងមិនងាយបង្ហាញនូវភាពទន់ខ្សោយ ការឈឺចាប់ និងបញ្ហាដែលនាងបានជួបឱ្យនរណាម្នាក់បានឃើញទេ មនុស្សស្រីរឹងប៉ឹង នាងចូលចិត្តធ្វើខ្លួនធម្មតាៗ ពេលខ្លះ មានបញ្ហាស្ទើរស្លាប់ ឈឺចាប់ខ្លាំងប៉ុនណា ក៏នាងធ្វើដូចមិនមានរឿងអ្វី ពូកែញញឹមលាក់ការឈឺចាប់ ពូកែធ្វើពុតដូចមនុស្សសប្បាយចិត្តណាស់ ប៉ុន្តែការពិត ក្នុងចិត្ត ដំណើរជីវិត មានបញ្ហា ការស្មុគស្មាញស្ទើរតែគ្រប់ជំពូក។

រូបតំណាង

មនុស្សស្រីដែលពូកែលាក់អារម្មណ៍ ព្រោះតែនាងមិនចង់មានបញ្ហាវែងឆ្ងាយ ក៏រឹតតែមិនចង់ឱ្យមនុស្សជុំវិញខ្លួននាង ត្រូវមកលំបាក ឬរ៉ាប់រងបញ្ហាជាមួយនឹងនាង ប៉ុន្តែមិនមែនមានន័យថា នាងមិនត្រូវការការយកចិត្តទុកដាក់ ថ្នាក់ថ្នម និងការលើកទឹកចិត្តនោះឡើយ។ មនុស្សស្រីដែលរឹងមាំ មិនមែននាងអាចទ្រាំបានគ្រប់រឿងនោះទេ ពេលខ្លះ នាងក៏ចង់ទន់ជ្រាយ នាងក៏ចង់មានអ្នកនៅក្បែរ លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តឱ្យនាងដែរ តែព្រោះការពូកែលាក់បាំងនូវអារម្មណ៍ និងបញ្ហារបស់នាង ទើបគ្មាននរណាម្នាក់អាចដឹងច្បាស់ថា នាងកំពុងតែមានទុក្ខ នាងកំពុងតែជួបបញ្ហា ហើយក៏គ្មានអ្នកណាអាចយល់ពីទុក្ខលំបាករបស់នាងបានដែរ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]