គាត់បានប្រាប់កូនរបស់គាត់ថា​ កូនយកដុំថ្មនេះទៅដាក់លក់នៅផ្សារ ហើយប្រសិនបើមាននរណាម្នាក់សួរតម្លៃ របស់ថ្មនេះកូនគ្រាន់តែលើក​ម្រាមដៃរពី​របានហើយ។​ ក្មេងនោះបានស្តាប់ហើយ គាត់ក៏ប្រញាប់ធ្វើតាមបណ្តាំ របស់ឪពុក ដោយយកថ្មបុរាណទាំងនោះ ទៅដាក់លក់នៅផ្សារ មួយសន្ទុះក្រោយមកក៏មានលោកយាយ ចំណាស់ម្នាក់សួថា តើថ្មបុរាណនេះមានតម្លៃប៉ុន្មាន?​ ខ្ញុំចង់ទិញវា ទៅដាក់នៅក្នុងសួនព្រោះឃើញវាស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងប្រុសឮដូច្នេះក៏លើកម្រាមដៃរពីរ ដូចដែលពាក្យបណ្តាំរបស់ឪពុក ក្រោយមកលោកយាយក៏ងក់ក្បាល ហើយបាននិយាយថា តើដុំថ្មនេះមានតម្លៃ ២រយដុល្លារមែនឬទេ?​ ក្មេងប្រុសបានឭដូចនោះក៏ប្រញាប់រត់មកប្រាប់ឪពុកវិញថា​ ថ្មដែលគាត់ដាក់លក់នៅផ្សារ នៅពេលដែលគេ សួរគាត់លើកម្រាមដៃរពីរ ពេលនោះគេបានអោយតម្លៃ ២រយដុល្លារ។​

លើកទីពីរ ឪពុករបស់ក្មេងប្រុសនោះឲ្យគាត់ យកថ្មបុរាណនោះទៅដាក់លក់នៅសារ:មន្ទីរ ហើយក៏បាន​ប្រាប់ក្មេងនោះដដែលថា ប្រសិនបើមានគេសួរទិញថ្មនោះ កូនគ្រាន់តែលើកម្រាមដៃរពីរបានហើយ កុំនិយាយអ្វី​ទាំងអស់។​ ក្មេងប្រុសនោះក៏ធ្វើតាមឪពុកគាត់ នៅពេលដល់ សារ:មន្ទីរមានបុរសបរទេសម្នាក់បានសួរគាត់ថា តើថ្មបុរាណពីរគ្រាប់នឹងតម្លៃប៉ុន្មាន?

ក្មេងប្រុសនោះមិននិយាយអ្វីទាំងអស់ គាត់គ្រាន់តែលើកម្រាមដៃរពីរ បុរសបរទេសនោះក៏ងក់ក្បាលហើយក៏សួរថា តើតម្លៃថ្មនេះគឺ ២មុឺនដុល្លារមែនឬទេ?​ ក្មេងប្រុសនោះក៏រត់មកប្រាប់ឪពុករបស់គាត់វិញដដែល ដោយរៀបរាប់ប្រាប់ រឿងរ៉ាវទាំងអស់ដូចសព្វដង។

លើកទី៣ ឪពុករបស់គាត់បានឱ្យគាត់យកថ្មបុរាណនោះទៅដាក់លក់នៅ កន្លែង​តាំងលក់ថ្មបុរាណ។ គាត់នៅប្រាប់ក្មេងប្រុសនោះដូចដើម ប្រសិនមាននរណាសួរទិញកូនកុំនិយាយអ្វីទាំងអស់ គ្រាន់តែលើម្រាម​ដៃរពីរបានហើយ។

បន្ទាប់មកទៀត ឪពុករបស់គាត់បាននិយាយទៅកាន់កូនរបស់គាត់ថា តើកូនមានដឹងហើយឬនៅថាតម្លៃរបស់មនុស្ស យើងមិនមែនស្ថិតនៅលើអ្នកដទៃជាអ្នកកំណត់អោយនោះទេ។ តើកូនចង់ក្លាយជាដំថ្មមានតម្លៃប៉ុន្មាន?

ពិតណាស់តម្លៃពិតរបស់មនុស្សមិនមែនស្ថិតនៅលើរូបរាង ពណ៌សម្បុរ និង ទ្រព្យសម្បត្តិនោះទេ។ វាស្ថិតនៅត្រង់កូនចេះដាក់ខ្លួនស្របតាមស្ថានភាព និង កាល:ទេសៈ ហើយត្រូវនៅក្បែរមនុស្សដែលមើលឃើញ​តម្លៃរបស់កូន។ កូនក៏ត្រូវតែមើលអោយឃើញនៅតម្លៃរបស់មនុស្សនៅជុំវិញខ្លួន ព្រោះមនុស្សម្នាក់ៗ មានតម្លៃផ្សេងៗគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]