ក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ គួរតែដឹង និងអាចយល់ពីប្ដីប្រពន្ធខ្លួនឱ្យបានច្រើន មិនមែនចេះតែយកប្រពន្ធខ្លួនទៅប្រៀបនឹងប្រពន្ធអ្នកដទៃនោះទេ ព្រោះមនុស្សយើងមិនដូចគ្នាទេ គេ គឺគេ យើង គឺយើង មនុស្សខុសគ្នា​ កុំថាឡើយយើងនឹងអ្នកដទៃ សូម្បីតែបងប្អូនបង្កើតពីផ្ទៃម្ដាយតែមួយ ក៏មិនដូចគ្នាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដែលយកដៃគូរបស់ខ្លួន ទៅប្រៀបជាមួយអ្នកដទៃ គឺជារឿងដែលគួរឱ្យសោកស្ដាយ និងស្អប់បំផុត ព្រោះយកមនុស្សពីរនាក់មកប្រៀបធៀបគ្នា វាប្រាកដជាខុសគ្នាហើយ។​ ត្រូវចាំថា មនុស្សយើង មានចំណុចល្អ និងអាក្រក់រៀងៗខ្លួន ផ្សេងៗគ្នា កុំឃើញប្រពន្ធគេស្អាត ស្រស់ តែក៏មិនប្រាកដថា គេនោះល្អឥតខ្ចោះ ជាមនុស្សមានគុណសម្បត្តិគ្រប់យ៉ាងនោះឡើយ។

ប្រពន្ធគេ គេល្អ ស្អាតបែបប្រពន្ធគេ ចំណែកប្រពន្ធយើង ក៏ល្អ ពូកែបែបប្រពន្ធយើង កុំយកមកពាក់ព័ន្ធ ប្រៀបធៀបគ្នាឱ្យសោះ ក៏កុំចេះតែលើកសរសើរប្រពន្ធគេល្អអ៊ីចេះ ប្រពន្ធគេពូកែអ៊ីចុះ ហើយមកស្ដីបន្ទោស បន្ទាបប្រពន្ធខ្លួនឯង មនុស្សស្រីណាក៏ចេះអន់ចិត្តដូចគ្នាដែរ គ្មានមនុស្សស្រីណាដែលរីករាយដែលប្ដីសរសើរស្រីផ្សេង ហើយមកបង្អាប់ជាន់នាងថែមនោះទេ។

បើចង់ឱ្យប្រពន្ធល្អដូចប្រពន្ធគេ អ្នកក៏គួរតែធ្វើជាប្ដីដែលល្អដូចប្ដីគេផងទៅ កុំចេះតែសួរថាហេតុអ្វី ក៏ប្រពន្ធខ្ញុំមិនដូចប្រពន្ធគេ គួរតែចេះរៀនសួរខ្លួនឯងផងទៅថា ហេតុអ្វីខ្ញុំជាប្ដី មិនដូចប្ដីគេ។ ប្រពន្ធល្អ លុះត្រាតែប្ដី ចេះឱ្យតម្លៃ ចេះគោរព លើកសរសើរប្រពន្ធ ជាប្ដីដែលចេះផ្ដល់ពេលវេលា និងផ្ដល់គ្រប់សព្វបែបយ៉ាងដល់ប្រពន្ធ ទើបអ្នកអាចមានប្រពន្ធល្អ ស្អាត ដូចប្រពន្ធគេ៕

ខ្មែរឡូតសូមរក្សាសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]