ដូចពាក្យគេថា " ខ្វល់ពីគេពេក ខ្លួនឯងនឹងត្រូវកើតទុក្ខ ឈឺចាប់ " តែបើយើងមិនខ្វល់ពីអ្នកដទៃសោះ យើងនឹងមានឈ្មោះថា " ជាមនុស្សអាត្មានិយម "។ ប៉ុន្តែនៅក្នុងរឿងខ្លះ កាលៈទេសៈខ្លះ យើងត្រូវតែមានជម្រើសមួយដ៏ល្អ ត្រូវតែធ្វើជាមនុស្សចិត្តដាច់ កុំទៅខ្វល់ ចង់ដឹងរឿងអ្នកដទៃច្រើនពេក ចង់ដឹង ចង់ឮ ឡូកដៃវែកញែករឿងគេ មានតែនាំទុក្ខ សាងបញ្ហាឱ្យខ្លួនឯងតែប៉ុណ្ណោះ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធ្វើជាមនុស្សអាត្មានិយមខ្លះក៏មិនអីដែរ ព្រោះមនុស្សខ្លះ គេមិនបានត្រូវការការជួយពីយើងនោះឡើយ ហើយក៏មានមនុស្សខ្លះ បើយើងជួយគេ គឺមានតែនាំទុក្ខឱ្យយើងវិញ ចំណែកមនុស្សខ្លះទៀត រមិលគុណណាស់ ដល់ត្រើយសោយគូទ មនុស្សបែបហ្នឹងជួបច្រើនហើយ។

រូបតំណាង

ទឹកចិត្តរបស់យើង មិនមែនសុទ្ធតែមានតម្លៃគ្រប់ពេល សម្រាប់គ្រប់មនុស្សនោះឡើយ។ ត្រូវចាំថា ជួយអ្នកដទៃ កុំឱ្យលើសពីលទ្ធភាពដែលខ្លួនឯងមាន ជួយគេ កុំដល់ថ្នាក់នាំឱ្យខ្លួនឯងរងទុក្ខវេទនា ជាពិសេសគឺ ភាពស្មោះត្រង់របស់យើង។ អំពើល្អ ភាពស្មោះត្រង់ មុននឹងលះបង់ឱ្យនរណាម្នាក់ ត្រូវតែចេះមើលមនុស្សផង មនុស្សណាគួរជួយ មនុស្សណាមិនគួរជួយ គួរតែដឹងខ្លួនឯងហើយ។ ជួយតែអ្នកណា​ដែលត្រូវការយើង ស្មោះចំពោះតែអ្នកណាដែលល្អ ស្មោះត្រង់ចំពោះយើង នេះជាមេរៀនជីវិត ដែលជីវិតយើងនឹងត្រូវឆ្លងកាត់ គឺគ្រប់យ៉ាងបង្រៀនយើងឱ្យបែបហ្នឹង៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]