ជាការពិត ការរាប់អានមិត្តមិនអាចគិតប្រយោជន៍ សម្លឹងមើលលុយកាក់ មាសប្រាក់ យសសក្តិនោះឡើយ មិត្តល្អ សំខាន់នៅលើទឹកចិត្ត និងមានភាពស្មោះត្រង់ចំពោះគ្នា។

រាប់អានគ្នា មិនគិតរឿងផលប្រយោជន៍ទេ ប៉ុន្តែចំពោះមិត្តខ្លះកាន់តែរាប់អាន កាន់តែនាំរឿងអត់ប្រយោជន៍ នាំតែបញ្ហា ឃើញយើងតែពេលត្រូវការ មករកយើងតែពេលមានទុក្ខ ដល់ពេលបានសោយសុខ បានសប្បាយបាត់មុខឈឹង។ ម្យ៉ាងទៀត យើងរាប់គេមិនគិត ឬចង់បានអ្វីក្រៅតែពីមិត្តភាពឡើយ តែគេមិនគិតដូចយើងទេ ពេលមានទុក្ខមករកយើងឱ្យជួយ ដោះស្រាយអីចេះដោះស្រាយអីចុះ តែដល់ពេលយើងលំបាកវិញ គេរត់យករួចខ្លួន មិនខ្ចីខ្វល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

ចំណែកមិត្តខ្លះទៀត ពេលពឹងយើង ពេលយើងជួយល្អណាស់ តែបើពេលយើងបដិសេធគេតែម្ដង គេចាប់ផ្ដើមភ្លេចអស់ បែរជាមកខឹង ចងគំនុំនឹងយើងទៅវិញ ដូចពាក្យចាស់ថា " ធ្វើគុណមួយរយសំពៅ ទោសមួយចូលទៅ រលាយគុណអស់ " ពាក្យនេះមិនខុសទេ។

មិត្តខ្លះ ទុកមិនចំណេញ ដកចេញក៏មិនខាត ព្រោះកន្លងមកពេលដែលរាប់អានគ្នា គឺមានតែយើងជាអ្នកលះបង់ឱ្យគេ ស្មោះត្រង់ចំពោះគេ ជឿជាក់គេ គោរពឱ្យតម្លៃគេ ប៉ុន្តែគេវិញ មិនគិតដូចយើងទេ បើយើងគ្មានប្រយោជន៍ឱ្យគេ ក៏គេមិនមករាប់អានយើងដែរ។ ចំណែកឯមិត្តខ្លះទៀត ចូលចិត្តរំឭកគុណស្រ័យណាស់ រំឭកគុណ ព្រោះចង់គាបសង្កត់យើង មនុស្សប្រភេទនេះ មិនបាច់រាប់រកក៏បានដែរ ទៅណាក៏ទៅៗ គ្មានគេក៏យើងមិនស្លាប់ គួរតែឆាប់បញ្ចប់ទំនាក់ទំនងជាមួយមនុស្សបែបហ្នឹង ចេញឱ្យឆ្ងាយពីប្រភេទមនុស្ស ចេះឯងមិនក្រែងចេះគេ ចេះតែឯងពេក ឱ្យគេនៅតែឯងហ្នឹងទៅ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]