មានមិត្តភក្តពីរនាក់គឺសត្វកំប្រុក និងកូនឆ្កែ។ ពួកគេធ្លាប់រស់នៅ និងលេងជាមួយគ្នា។ កូនកំប្រុកពូកែខាងកីឡា​ហើយតែងតែឈ្នះការប្រកួត។ កូនឆ្កែធ្លាប់មានអារម្មណ៍មិនល្អហើយគិតថាខ្លួនឯងអត់ប្រយោជន៍សោះ ព្រោះប្រកួតមិនដែលឈ្នះ។

ថ្ងៃមួយមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង។ កូនកំប្រុកមើលទៅហាក់មានស្មារតីខ្ពស់។ វាចាប់ផ្តើមធ្វើសកម្មភាពចាស់ដែលធ្វើដូចកាលភ្លៀងមុនៗទៀត ប៉ុន្តែភ្លាមៗនោះ កូនកំប្រុកក៏ដួលចូលទៅក្នុង​ទឹកភ្លៀងដែលធ្លាក់យ៉ាងជោគជាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាបានហៅមិត្តភក្តរបស់គាត់ដែលជាកូនឆ្កែអោយជួយ។ កូនឆ្កែបានមកជួយសង្គ្រោះ។ កំប្រុកឡើងលើខ្នងរបស់កូនឆ្កែហើយទៅដល់កន្លែងមានសុវត្ថិភាព។ វាបានអរគុណមិត្តដែល​បានជួយសង្គ្រោះជីវិតទាន់ពេលវេលា។

រឿងនេះគឺឆ្លុះបញ្ចាំងទៅសង្គមមនុស្សជាក់ស្ដែង ដែលពេលខ្លះមិត្តភក្ដ ធ្លាប់តែល្អូកល្អើន និងគ្នាក៏កាន់តែឆ្ងាយទៅៗ ទោះបីជាយ៉ាងក៏ដោយមនុស្សធ្លាប់ជាមិត្តភក្ដគ្នា ទោះបីជាកាលៈទេសណាក៏ដោយក៏មិនត្រូវបោះបង់ចោលគ្នាដែរ គឺមិនត្រូវអាក់អន់ស្រពន់ចិត្ត នឹងគ្នាដែរនៅរឿងអ្វីមួយ គឺត្រូវចេះជួយគ្នាទៅវិញទៅមកគឺមិនត្រូវក្បត់គ្នាឡើយ។

ខាងក្រោមនេះគឺជាប្រភេទមិត្តភក្ដមិនគួរសេពគប់៖

1.មិត្តភក្ដ​ដែល​ចូល​ចិត្ត​ប្រកួត​ប្រជែង​ខ្លាំង​ពេក

2.មិត្តភក្ដ​ដែល​ជា​ឈ្លើង​ជញ្ជក់​ឈាម

3.មិត្តភក្ដ​ដែល​ចូល​ចិត្ត​ធ្វើ​ត្រាប់ ឬ​យក​តម្រាប់​តាម​យើង​ស្ទើរ​គ្រប់​រឿង

4.មិត្តភក្ដ​ដែល​ចូល​ចិត្ត​រិះគន់ និង​បង្អាប់​យើង​ (គ្រប់​ពេល​វេលា)

5.មិត្ត​ភក្ដ​ដែល​អត្មា​និយម

6.មិត្តភក្ដ​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​គ្រោះ​ថ្នាក់

7.មិត្តភក្ដដែល​ទុទិដ្ឋនិយមជ្រុល ហើយ​ត្អូញត្អែរ​គ្រប់​រឿង គ្រប់​ពេល​វេលា

8.មិត្ត​ភក្ដ​ដែល​ចូល​ចិត្ត​ធ្វើ​អោយ​បរិយាកាស​ក្នុង​ក្រុម ត្រូវ​អាប់​អួរ

9.មិត្ត​ភក្ដ​ដែល​ផ្លាស់​ប្ដូរ​អារម្មណ៍​លឿន​ដូច​ផ្លេកបន្ទោរ

10. មិត្តភក្ដដែល​ស្រលាញ់​សង្សារ​របស់​យើង។

បើ​សិន​ជា​ប្រិយ​មិត្ត​សង្កេត​ឃើញ​ថា​មិត្ត​របស់​ខ្លួន​ ​ជា​មិត្ត​មិន​ល្អ​ហើយ​នោះ​ គួរ​តែ​កាត់​បន្ថយ​ ឬ​ជៀស​ឆ្ងាយ​ពី​ពួក​គេ​ទើប​ជា​ការ​ប្រសើរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]