មនុស្សគ្រប់រូប សុទ្ធតែមានគូជីវិតពិតប្រាកដ តែទម្រាំតែយើងអាចបានជួបគូជីវិតពិត យើងក៏ត្រូវជួបគូដែលធ្វើឱ្យយើងឈឺចាប់ ខូចចិត្ត ខកចិត្តជាមុនសិន មុននឹងនាំមនុស្សល្អ និងច្បាស់លាស់ចូលមកក្នុងជីវិតយើង។

អតីតកាល ស្នេហាដែលធ្លាប់បែកបាក់ អាចជាស្លាកស្នាមដ៏គួរឱ្យខ្លាច ដែលធ្វើឱ្យយើងរអានឹងសាងទំនាក់ទំនង ឬចាប់ផ្ដើមសាជាថ្មី អ្នកខ្លះ ក៏កើតជាជំងឺខ្លាចស្នេហា ខ្លាចនឹងមានគូជីវិត សុខចិត្តនៅម្នាក់ឯង​ ព្រោះខ្លាចការឈឺចាប់ម្ដងទៀត។ ប៉ុន្តែអ្នកត្រូវដឹងថា មនុស្សទាំងអស់មិនដូចគ្នាទេ សំខាន់ឱ្យតែយើងធ្វើខ្លួនឯងឱ្យល្អ ត្រឹមត្រូវ រឹងមាំគ្រប់គ្រាន់ហើយនោះ ពេលវេលានឹងនាំមនុស្សល្អៗចូលមកក្នុងជីវិតយើង មកផ្សះផ្សានូវការឈឺចាប់ដែលយើងធ្លាប់ជួបកាលកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

នៅពេលដែលយើងរឹងមាំគ្រប់គ្រាន់ហើយនោះ ក្លាយជាមនុស្សម្នាក់ដែលអាចមើលថែខ្លួនឯងបាន យើងជាមនុស្សល្អត្រឹមត្រូវ នោះអ្នកដែលចង់ចូលមកក្នុងជីវិតយើង ប្រាកដជាមនុស្សដែលល្អ ព្រោះបើគេមិនល្អ គេក៏មិនហ៊ាននឹងចូលមកក្នុងជីវិតយើងដែរ សឹងតែថា មិនហ៊ានចូលក្បែរខ្លួនយើងផង។

ចូរជឿជាក់លើភាពល្អត្រឹមត្រូវ និងព្រេងសំណាងរបស់យើងដែលមាន បន្ទាប់ពីយើងបានឆ្លងកាត់ភាពជូរចត់ ជាមួយនឹងស្នេហាបរាជ័យ និងមនុស្សដែលមានមនោសញ្ចេតនាក្លែងក្លាយ យើងនឹងបានជួបគូព្រេងដ៏ល្អពិតប្រាកដ ដែលអាចកាន់ដៃយើងដើរឆ្លងកាត់ព្យុះភ្លៀងពេញមួយជីវិត និងសាងគ្រួសារមួយដែលពោរពេញដោយក្ដីសុខ និងសុភមង្គល៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]