គេថាមនុស្សពីរនាក់បានជួបគ្នា គឺសុទ្ធតែនិស្ស័យនាំឱ្យជួប តែទំនាក់ទំនាក់ អាចផ្សាភ្ជាប់បានយូរ ឬអត់នោះ លុះត្រាតែមនុស្សទាំងពីរនាក់ ចេះគោរព ឱ្យតម្លៃ និងថែរក្សាឱ្យបានល្អ។

មិនមែនឱ្យតែមាននិស្ស័យ សុទ្ធតែអាចបន្តរហូតមួយជីវិតនោះឡើយ ត្រូវចាំថា និស្ស័យបានត្រឹមតែនាំឱ្យយើងបានជួបមនុស្សដែលយើងស្រឡាញ់ បានជួបមនុស្សដែលយើងពេញចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែការថែរក្សានិស្ស័យនេះឱ្យបានគង់វង្សយូរអង្វែង គឺអាស្រ័យលើដៃគូទាំងពីរ រួមគ្នាថែរក្សា ចេះឱ្យតម្លៃគ្នា ទើបនិស្ស័យអាចនៅឋិតថេរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែកុំភ្លេចថា ពេលខ្លះ និស្ស័យនាំយើងឱ្យបានជួបមនុស្សដែលយើងស្រឡាញ់ តែយើងបែរជាគ្មានសំណាង គ្មានវាសនា បានគ្នាជាគូ បានរួមរស់ជាមួយគ្នានោះឡើយ ដូច្នេះហើយ បើនិស្ស័យនាំឱ្យយើងបានជួបគ្នា បើមានសំណាងបានស្រឡាញ់ បានគ្នាជាគូគាប់ហើយ ចូរថែរក្សាគ្នាឱ្យបានល្អ ទុកជាកាដូឱ្យនិស្ស័យនៃដៃគូជីវិត៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]