អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហាវ៉ាដ (Havard University) បានរកឃើញថា បុរសបរិភោគអាហារដែលមិនមានសុខភាពល្អដូចជា ភីហ្សា ប៊ឺហ្គឺរ និងដំឡូងបារាំងបំពងទំនងជាអត្រាមានកូនទាបជាងអ្នកដែលមានរបបអាហារមានតុល្យភាព។  ហើយការសិក្សាមួយបានរកឃើញថា ទំនងជាមានពងស្វាសតូច និងចំនួនមេជីវិតឈ្មោលទាបប្រសិនបើពួកគេបរិភោគអាហារមិនល្អ។

Junk food
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការស្រាវជ្រាវបង្ហាញថាអ្នកដែលបរិភោគរបបអាហារដែលសំបូរទៅដោយត្រី​ សាច់មាន់ ផ្លែឈើ និងទឹកបង្កើតបានមេជីវិតឈ្មោលច្រើនជាងគេ និងមានពងស្វាសធំជាងបុរសដែរបរិភោគអាហារកែច្នៃ។ ហើយការរកឃើញនេះធ្វើឡើងបន្ទាប់ពីអ្នកស្រាវជ្រាវបានវិភាគសុខភាព និងរបបអាហាររបស់បុរសចំនួន ២៩៣៥ នាក់ដែលមានអាយុជាមធ្យម ១៩ ឆ្នាំអំឡុងពេលប្រលងចូលបម្រើយោធា។

ទំហំរបស់ពងស្វាសបុរសត្រូវបានគេវាស់ហើយចំនួនរូបរាង និងសមត្ថភាពរបស់មេជីវិតឈ្មោលរបស់ពួកគេក៏ត្រូវបានគេវិភាគផងដែរ។ យោងតាមអ្នកដឹកនាំការសិក្សាលោកវេជ្ជបណ្ឌិត Feiby Nassan បានឱ្យដឹងថា បុរសអាចបង្កើនឱកាសរបស់ពួកគេក្នុងការក្លាយជាឪពុកដោយញ៉ាំរបបអាហារមានតុល្យភាព។

ស្ពែរម៉ាតូសូអ៉ីត(Sperm)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ផ្លូវភេទ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]