ពាក្យដែលប្ដី ឬប្រពន្ធចង់ឮគឺ " អាណិតប្ដីខ្ញុំណាស់ អាណិតប្រពន្ធខ្ញុំណាស់ មួយថ្ងៃៗ គាត់ធ្វើការងារច្រើន ហត់នឿយ គ្រប់យ៉ាងដើម្បីគ្រួសារ " ជឿថាពាក្យទាំងនេះ បើប្ដីអ្នក ឬប្រពន្ធពន្ធបានឮ ពួកគាត់ ប្រាកដជាសប្បាយចិត្តខ្លាំង និងមានអារម្មណ៍ថា កក់ក្ដៅបំផុត ទោះការងារ ការរកស៊ី លំបាក ហត់នឿយប៉ុនណា ក៏គាត់បានស្រាកស្រាន្ត និងស្បើយខ្លះដែរ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្ដីប្រពន្ធ ទាល់តែចេះមានចិត្ត ចេះគិត នឹកអាណិតដល់ដៃគូជីវិត ទើបអាចមើលឃើញពីតម្លៃនៃការលះបង់ដើម្បីគ្នា ទើបដឹងថា ការពិតទៅ ម្នាក់ៗ សុទ្ធតែមានការលំបាក និងការខិតខំប្រឹងប្រែងដូចគ្នា។ មិនថាប្ដី ឬប្រពន្ធទេ នៅពេលដែលអ្នកដឹងពីតួនាទីរបស់ខ្លួនឯង  ដឹងពីផលលំបាក  ទុក្ខធុរៈរបស់ដៃគូ និងចេះឱ្យតម្លៃគ្នាហើយនោះ អ្នកនឹងដឹងថា ម្ខាងៗសុទ្ធសឹងមានការលះបង់ដើម្បីគ្រួសារ ហើយសុទ្ធតែមិនខ្វល់ពីខ្លួនគាត់ឡើយ គ្រប់យ៉ាងគឺគាត់ធ្វើដើម្បី ប្ដី ប្រពន្ធ និងកូន។

រូបតំណាង

យើងលំបាក យើងហត់នឿយ ចំណែកប្រពន្ធយើង ប្ដីយើងគាត់ក៏ដូចគ្នា ម្នាក់ៗសុទ្ធតែប្រឹងប្រែងដើម្បីគ្រួសារ ដើម្បីកូនៗ ដូច្នេះហើយ ខុសត្រូវអ្វីក៏ដោយ ឱ្យចេះនឹកដល់ពេលដែលលំបាកជាមួយគ្នា កុំចេះតែបន្ទោស ខឹង ស្អប់ រករឿងឈ្លោះ កុំឱ្យចំណងគ្រួសាររង្គោះរង្គើ កុំឱ្យទំនាក់ទំនងកាន់តែមានបញ្ហា ត្រូវចាំថា ទោះជាយ៉ាងណា ក៏ប្ដីយើងប្រពន្ធយើង ឈ្លោះទាស់ទែងគ្នា មិនមែនជារឿងល្អទេ កុំចង់ចាញ់ឈ្នះ ព្រោះបានឈ្នះប្ដីប្រពន្ធខ្លួនឯង មានតែការបែកបាក់ប៉ុណ្ណោះ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]