សួស្ដី ! ខ្ញុំឈ្មោះ Sun ជាមនុស្សម្នាក់ចូលចិត្តធ្វើការងារច្រើន និងសិក្សាស្រាវជ្រាវ ហើយមិនសូវមានពេលសម្រាប់ ដំណើរកម្សាន្តឡើយ។ ជម្រើសទី១របស់ខ្ញុំគឺការងារ និងការសិក្សា ជាច្រើនឆ្នាំកន្លងមក ខ្ញុំបានអនុវត្តន៍ទម្លាប់នេះ ជាប់មករហូត។

ពេលនេះទាំងលុយ ទាំងការងារខ្ញុំមានសមល្មមស្ទើតែគ្រប់គ្រាន់ទៅហើយ តែអ្វីដែលប្លែកគឺ សុខភាពរបស់ខ្ញុំ វាចាប់ផ្ដើមទ្រុឌទ្រោម ហើយចុះខ្សោយបន្តិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃ។ មិនយូប៉ុន្មាន ខ្ញុំក៏ចាប់ផ្ដើមស្ដាយក្រោយ ពីទម្លាប់ធ្វើការងារមិនឈប់ មិនដែលគិតពីសុខភាព មិនរៀបចំពេលវេលា​ខ្លះសម្រាប់ហាត់ប្រាណ​ដើម្បីសុខភាព។ ចុងក្រោយបានត្រឹមស្ពាយលុយឲ្យពេទ្យ ដេកឧបជំងឺតែប៉ុណ្ណោះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលខ្ញុំអាចចែករំលែកទៅកាន់អ្នកគ្រប់គ្នាបាននាពេលនេះគឺយើងអាចខំធ្វើការ តែកុំភ្លេចទុកពេលវេលា​ខ្លះ​ដោយហាត់ប្រាណដើម្បីសុខភាព ធ្វើអ្វីដែលខ្លួនចូលចិត្ត​ទើបជីវិតមានន័យ។

ទទួលស្គាល់ថាលុយសំខាន់ គ្រប់គ្នាចង់បានលុយ តែអំឡុងពេលនោះយើងអាចរកលុយផង និងបង្កើតឱកាស​កំសាន្តផង។ ពេលវេលារស់រាន អាចមានកំណត់ ខ្ញុំគ្រាន់តែមិនចង់ឲ្យគ្រប់គ្នាស្តាយក្រោយដូចខ្ញុំ ព្រោះអ្នកអាច​នៅមាន​ឱកាសដើម្បីកែតម្រូវឲ្យជីវិតមានតុល្យភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]