មនុស្សពីរនាក់ អាចបង្កើតគ្រួសារដែលមានក្ដីសុខសុភមង្គល និងមានភាពកក់ក្ដៅ នោះមានន័យថា អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជាកំណប់ដ៏មានតម្លៃ​រួចជាស្រេចហើយ។ ប៉ុន្តែគួរឱ្យស្ដាយ មនុស្សខ្លះ មិនចេះថែរក្សា និងការពារកំណប់ទ្រព្យដែលខ្លួនមាននោះឡើយ មានតែព្យាយាមបំផ្លាញកំណប់ទ្រព្យដ៏មានតម្លៃទៅវិញ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដែលអាចរៀបការ មានគ្រួសារមួយដ៏ល្អ និងពេញលេញ​ វាក៏ជាកិត្តិយស មុខមាត់របស់ខ្លួន និងក្រុមគ្រួសារ ឪពុកម្ដាយដែរ។ ត្រូវដឹងថា ការបង្កើតគ្រួសារ អាចជារឿងដែលងាយស្រួល ប៉ុន្តែការដែលធ្វើគ្រប់យ៉ាងដើម្បីគ្រួសារ និងការថែរក្សាគ្រួសារមួយ ឱ្យនៅគង់វង្ស ពោរពេញដោយភាពកក់ក្ដៅ ទើបជារឿងដែលពិបាក។

រូបតំណាង

គ្រប់ក្រុមគ្រួសារ គឺមានក្ដីសុខ ភាពកក់ក្ដៅរួចជាស្រេចហើយ ប៉ុន្តែមនុស្សខ្លះ ចូលចិត្តធ្វើខ្លួនផ្ដេសផ្ដាស មានគ្រួសារហើយ បែរជាទៅបន្ថែមអ្នកទីពីរ ទីបី ចូលមកធ្វើជាបញ្ហាឱ្យគ្រួសារទៅវិញ។ គ្រួសារមួយ​ត្រូវការបំផុតគឺ សុភមង្គល មិនមែនអពមង្គល មានតែរឿងក្ដៅក្រហាយនោះទេ មានគ្រួសារល្អហើយ ចូរថែរក្សា ការពារឱ្យបានល្អ ផ្ដល់ភាពកក់ក្ដៅឱ្យគ្នាឱ្យបានច្រើន គ្មានអ្វីដែលមានតម្លៃ និងសំខាន់ ជាងការដែលយើងមានគ្រួសារមួយដ៏មានសុភមង្គលនោះឡើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]