មនុស្សស្រីដែលរឹងមាំ ច្បាស់ណាស់ថានាង​ ប្រាកជាមនុស្សស្រីម្នាក់ដែលរឹងរូស រឹងក្បាលខ្លាំងបំផុត ក៏ព្រោះតែភាពរឹងរូសរបស់នាងនេះហើយ ដែលធ្វើឱ្យនាងរឹងមាំ និងរឹងប៉ឹងខ្លាំងបំផុត ពឹងខ្លួនឯង ច្រើនជាងពឹងអ្នកដទៃ ឬអាចនិយាយបានថា ក៏ព្រោះតែនាងមិនដែលសុំជំនួយអ្នកណាបាន គ្មានអ្នកណាជួយនាង ក្រៅតែពីនាងខ្លួនឯង។

ប៉ុន្តែយ៉ាងណាក៏ដោយ វាក៏អាស្រ័យលើអត្តចរិត ការចេះគ្រប់គ្រង និងបង្រៀនផ្លូវចិត្តរបស់នាងខ្លួនឯងដែរ។ មនុស្សខ្លះ គាត់រឹងមាំកាយចិត្ត រឹងប៉ឹងផ្នែកគំនិត តែក៏ចិត្តទូលាយ គំនិតសេរី ចេះទទួលយកសម្ដី និងគំនិតអ្នកដទៃមកគិត ចេះផ្ដល់អាទិភាពឱ្យអ្នកផ្សេងបញ្ចេញមតិយោបល់​មិនមែនចេះតែអត្តនោម័តតែឯងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មនុស្សស្រីភាគច្រើនគឺ បើគិតថាខ្លួនឯងខ្លាំងហើយ ច្រើនតែមិនសូវស្ដាប់ ឬតាមអ្នកណាទេ សូមគិតឡើងវិញណាស្រីៗ ទោះបីអ្នកខ្លាំងពូកែ ឆ្លាត ស្អាតយ៉ាងណាក៏ដោយ កុំបណ្ដោយឱ្យខ្លួនឯង ក្លាយជាមនុស្សរឹងរូស រឹងក្បាលខ្លាំងពេក មនុស្សស្រីរឹងរូស មានះ ច្រើនតែត្រូវរស់នៅឯកា គ្មានអ្នកណា អាចចូលក្នុងជីវិតអ្នកបានទេ មិនស្រួលត្រូវគេស្អប់ថែមទៀតផង៕

រូបតំណាង

ខ្មែរឡូត សូមរក្សសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]