មនុស្សស្រី ទោះបីរឹងមាំ ក្លាហាន ពូកែ​ ឆ្លាតប៉ុនណាក៏ដោយ ក៏នាងនៅតែត្រូវការ និងចង់បានមនុស្សម្នាក់ដែលចូលមកបំពេញចំណុចខ្វះចន្លោះឱ្យជីវិតរបស់នាង នាងក៏ត្រូវការមនុស្សដែលចាំលើកទឹកចិត្ត និងមើលថែនាងដែរ។

ប៉ុន្តែចង់រកមនុស្សដែលស្រឡាញ់អ្នក និងស្មោះត្រង់ចំពោះអ្នកតាំងពីដំបូង រហូតអស់មួយជីវិត គឺពិបាកណាស់ ព្រោះមនុស្សខ្លះ ចូលមកក្នុងជីវិតយើង ល្អនឹងយើង ស្រឡាញ់យើង បានតែដំបូង និងមួយឆាវតែប៉ុណ្ណោះ មនុស្សខ្លះ ទោះយើងស្គាល់គេយូរប៉ុនណា ក៏មិនអាចមើលចិត្តគេបានច្បាស់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

អាចរកបានមនុស្សម្នាក់រួមដំណើរជីវិតជាមួយ នៅក្បែរ មើលថែទាំយើងដោយគ្មានអារម្មណ៍នឿយហត់ ឬធុញទ្រាន់ នោះហើយជាក្ដីស្រឡាញ់ពិត វាបញ្ជាក់ថា គេនោះពិតជាស្រឡាញ់យើងប្រាកដមែន។ មនុស្សដែលស្រឡាញ់យើង ទោះលំបាកយ៉ាងណា ទោះហត់នឿយប៉ុនណា ក៏គេមិនទៅណា បោះបង់ចោលយើងដែរ មនុស្សបែបនេះហើយ ដែលជាដៃគូជីវិតមនុស្សស្រីប្រាថ្នាចង់បាន៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]