មនុស្សស្រីគ្រប់រូប ពេលដែលឃើញគូគេផ្អែមល្ហែមនឹងគ្នា តែងតែនិយាយទៅកាន់មនុស្សដែលខ្លួនស្រឡាញ់ ម៉េចបងមិនរៀនតាមប្រុសហ្នឹងខ្លះ ឬមើលគេខ្លះ? អូនចង់បានបែបនឹងដូចគេដែរ បងឯងគ្មានចេះ surprise ដូចគេទេ "ជឿថាមនុស្សស្រីមួយចំនួនតែងតែពោលនូវប្រយោគបែបនេះ ឬក៏ស្រដៀងនេះ ដើម្បីបង្ហាញពីអារម្មណ៍តូចចិត្ត ឬអន់ចិត្ត​ទៅកាន់បុរសដែលខ្លួនស្រឡាញ់"។

ប៉ុន្តែអ្នកក៏គួរដឹងថា មនុស្សមិនដូចគ្នាទាំងអស់នោះទេ ហើយនៅពេលដែលអ្នកជ្រើសរើសបុរសម្នាក់ហ្នឹងធ្វើជា​សង្សាររបស់​ខ្លួន អ្នកគប្បីស្វែងយល់ឲ្យច្បាស់ពីគេ។ គាត់អាចនឹងមានវីធីផ្សេងដែលបង្ហាញចេញនូវការស្រឡាញ់របស់គាត់ចំពោះអ្នកតាមបែបផ្សេង ដោយជួនកាល​មិនតាមបែប Suprise ឬក៏មិនសូវមានភាពផ្អែមល្អែមដូចអ្នកដទៃក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

តែប្រសិនបើអ្នកជ្រើសរើសថា អ្នកនឹងដើរផ្លូវជាមួយនឹងគាត់ ចូរអ្នកកុំមើលឃើញទង្វើរបស់អ្នកដទៃ ហើយអ្នកបង្ខំគាត់​ឱ្យព្យាយាមធ្វើឱ្យបានដូចគេ ព្រោះអ្នកដឹងហើយថា ការចូលចិត្តធ្វើអ្វីឬសកម្មភាពអ្វីមួយមិនដូចគ្នាទេ បើសិនអ្នក​នៅតែបង្ខំ នោះវានឹងអាចធ្វើឲ្យមនុស្សដែលយើងស្រឡាញ់អាចមានសម្ពាធនឹងទំនាក់ទំនងមួយនេះ។ ហើយការដែលចង់ឲ្យគេធ្វើតាមអ្វីដែលអ្នកចង់បាន អាចថាអ្នកនឹងមិនបានស្រឡាញ់គេពិតប្រាកដនោះទេ ហើយអ្នក​នឹងត្រូវគេមើលមកថា ជាមនុស្សអាត្មានិយម។

អ្នកអាចច្រណែននឹងទំនាក់ទំនងរបស់អ្នកដទៃ តែអ្នកប្រហែលមិនដឹងទេថា ក៏មានមនុស្សជាច្រើនក៏អាចច្រណែននឹង​ស្នេហារបស់អ្នកដូចគ្នា។ ដូច្នេះ ប្រសិនបើអ្នកប្រាកដថា អ្នកជ្រើសរើសគេ ស្រឡាញ់គេពិត ចូរអ្នករៀនស្វែងយល់ពីគ្នា ហើយកុំយកមនុស្សដែលអ្នកស្រឡាញ់ទៅប្រៀបធៀបនឹងអ្នកដទៃ ព្រោះបើអ្នកនូវតែធ្វើបែប វានឹងអាចធ្វើឲ្យអ្នក​បាត់បង់​មនុស្សដែលអ្នកស្រឡាញ់ ហើយស្តាយក្រោយនៅពេលក្រោយជាក់ជាមិនខាន៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]