ថៃ៖ អតីតម្ចាស់ពាន់រង្វាន់ក្នុងកម្មវិធី The Face Thailand រដូវកាលទី១ Sabina Ajirapha Meisinger ក្រោយបញ្ចាប់ការប្រកួត តារាស្រីរូបនេះ ក៏បានក្លាយជាតារាម៉ូដែលមួយរូប អាចឈានជើងលើវិស័យហ្វេសសិនទាំងប៉ែកអ៉ឺរ៉ុប និងអាស៊ីបានផងដែរ។ ដោយពេលនេះ នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេស ការងារផ្នែកដើរម៉ូត និងថតម៉ូតក៏មានភាពមមាញឹកជាងមុន គួរឲ្យកត់សម្គាល់។
លើសពីនេះទៅទៀត ក្រៅពីមានទេពកោសល្យហើយ តារាម៉ូដែលស្រីរាងខ្ពស់ស្រឡះរូបនេះ ក៏មានរូបសម្ផស្សសម្រស់ស្អាតខ្លាំងថែមទៀតផង ហើយនាងក៏ជាកូនកាត់ថៃ និងអូស្ត្រាលី ទើបធ្វើឲ្យនាងមានកម្ពស់ខ្ពស់ និងមានមុខមាត់ស្អាតបែបកូនកាត់យ៉ាងដូច្នេះ។ ម្យ៉ាងវិញទៀត បើងាកទៅមើលការតុបតែងខ្លួនរបស់តារារូបនេះ ក៏មិនណយប៉ុន្មានឡើយ ដោយនាងនិយមស្លៀកនៅឈុតសម្លៀកបំពាក់ បែបស៊ិចស៊ីបញ្ចេញរាងតូចច្រឡឹង ស្ទើរតែគ្រប់ពេលតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ Sabina បានទៅកម្សាន្តនៅសមុទ្រ ថែមទាំងមិនភ្លេចថតរូបបង្អួតអ្នកគាំទ្រនោះទេ ដោយរូបភាពដែលតារាកូនកាត់រូបនេះបង្ហោះនៅលើគណនី Instagram ឃើញថា នាងបានស្លៀកនៅឈុតប៊ីគីនីបិទបាំងចំណុចសំខាន់តែបន្តិចប៉ុណោះ។ មិនត្រឹមតែស្លៀកឈុតប៊ីគីនីបង្ហាញភាពស៊ិចស៊ីនោះទេ តែតារារូបនេះ នៅបង្អួតសាច់ខ្នងក្រោយពេលហាលក្ដៅរួច មើលទៅគួរឲ្យទាក់ទាញតែម្ដង បើទោះបី ត្រូវពន្លឺថ្ងៃហើយមានស្នាមប៊ីគីនីក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]