ក្នុងនាមជាមនុស្សស្រី មិនមែនសម្ដៅ ឬផ្ដោតតែលើរូបសម្រស់ខាងក្រៅ ឬចំណេះដឹងរៀនបានខ្ពស់ថ្នាក់តែប៉ុណ្ណោះទេ តែអ្នកត្រូវផ្ដោត និងឱ្យតម្លៃសំខាន់ទៅលើ៣ចំណុចនេះឱ្យបាន។


១. រៀនច្រើន តែក៏ត្រូវតែចេះគិតឱ្យបានល្អិតល្អន់
មនុស្សស្រីអ្នកត្រូវដឹងថា ចំណេះដឹងពិតប្រាកដ មិនមែនស្ថិតនៅលើការសិក្សារ ឬថ្នាក់បញ្ចប់ដែលអ្នកបានរៀនតែប៉ុណ្ណោះទេ។ ក្នុងនាមជាមនុស្សស្រីអ្វីដែលសំខាន់បំផុតនោះគឺ ឥរិយាបថ និងការចេះគិតគូរមត់ចត់ ល្អិតល្អន់ មានចិត្តធ្ងន់ អំណត់ខ្ពស់ នោះហើយ វាជាសេចក្ដីថ្លៃថ្នូរ និងចំណុចទាក់ទាញបំផុតរបស់អ្នក។ សញ្ញាប័ត្រ វាបង្ហាញត្រឹមសមត្ថភាពមួយផ្នែក ដែលមានមនុស្សជាច្រើនដែលអាចធ្វើបានដូចគ្នា. ប៉ុន្តែចរិតឫកពារ មារយាទល្អ ភាគច្រើនមនុស្សស្រីដែលស្អាត ឬរៀនបានខ្ពស់ មិនសូវជាផ្តោត និងឱ្យតម្លៃឡើយ ព្រោះមនុស្សស្រីដែលសូត្របានខ្ពស់មួយចំនួន បែរជាប្រកាន់ខ្លួន តំឡើងឫកខ្ពស់ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

២. រស់នៅត្រូវដឹងមុខដឹងក្រោយ
មនុស្សស្រី អ្នកនឹងទទួលបានការគោរពស្រឡាញ់ ដោយភាពសាមញ្ញរបស់អ្នក នោះគឺការចេះខុសស្គាល់ត្រូវ រស់នៅដឹងមុខដឹងក្រោយ មិនមែនបណ្ដែតបណ្ដោយ បណ្ដាលឱ្យតម្លៃខ្លួនឯងធ្លាក់ទាប ព្រោះតែភាពខ្ជីខ្ជាខ្ជះខ្ជាយមិនដឹងអីរបស់អ្នកនោះទេ។ ការដែលចេះរក្សាឥរិយាបថដ៏ល្អប្រសើរ ចេះរៀបចំឫកពារខ្លួនឯងបានល្អ មិនថាកាយវិការ ឬការនិយាយស្ដី វាក៏បង្ហាញពីភាពថ្លៃថ្នូរដ៏ត្រចះត្រចង់របស់អ្នកផងដែរ។

រូបតំណាង

៣. មានជំហរសម្រាប់ខ្លួនឯងឱ្យបានច្បាស់លាស់
ច្បាស់ណាស់ មនុស្សជាច្រើនតែនិយាយថា មនុស្សស្រីជាភេទទន់ជ្រាយ តែមិនថាទោះបីជាគេនិយាយបែបណាក៏ដោយ ក៏អ្នកត្រូវចាំថា មនុស្សស្រីសម័យថ្មីអ្វីដែលសំខាន់គឺ អ្នកត្រូវមានជំហរច្បាស់លាស់សម្រាប់ខ្លួនឯង អ្នកត្រូវរឹងប៉ឹង ដែលផ្គួបផ្សំនឹងចំណេះដឹងដ៏ប្រសើររបស់អ្នក នោះនឹងមិនមានអ្នកណាហ៊ាននិយាយ ឬមើលងាយអ្នកទៀតឡើយ មានតែមនុស្សដែលស្ញើចសរសើរ និងគោរព ឱ្យតម្លៃដល់អ្នកទ្វេដង៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]