យល់ដឹង​៖ មានមនុស្ស​ជា​ច្រើន ​រស់​នៅដោយឳបក្រសោប ​នៅភាព​អាត្មានិយម ចង់​ចាញ់ចង់​ឈ្នះ ស្រប​ពេលដែល​ មាន​មនុស្ស​ខ្លះ​ទៀត ​ព្យាយាម​ជួយយក ​អសារ​អ្នក​ដទៃ​រហូត​ភ្លេច​​គិត ​ខ្វល់​ពី​បញ្ហា​ដែល ​​ពួកគេ​កំពុង​តែ ​ជួប​ប្រទះថែម​ទៀត។

តែ​ជាក់​ស្តែង ​ក្នុង​ជីវិត​របស់​យើង​​ គ្រប់​យ៉ាង​វា​ត្រូវ​តែ ​មានតុល្យភាព​។ យើង​មិន​អាច ​គិត​តែ​ពី​ខ្លួន​ឯងពេក ​ហើយ​ក៏​មិន​អាច ​គិត​ពី​អ្នក​ដទៃ​ពេក​ដែរ​។ មនុស្ស​យើង​ម្នាក់​ៗ ​ត្រូវ​ចេះ​រៀន​និយាយ ​ពាក្យ​ស្រលាញ់​ខ្លួន​ឯង និយាយ​ហើយ ​ត្រូវ​ចេះ​យក​មក ​អនុវត្តន៍​ផង។ ព្រោះ​ជា​ការ​ពិត​ មាន​មនុស្ស​ជាច្រើន ​តែ​ងស្រែក​ថា ​ខ្លួន​គ្មាន​សុភមង្គល​ គ្មាន​ក្តី​សុខ តែ​សួរ​វិញ​ថា ​ធ្លាប់​ចេះ​ស្រលាញ់​ខ្លួន​ឯង ពិត​ប្រាកដ​ហើយ​ឬនៅ? សួរ​ថា​សុភមង្គល ​បាន​មក​ពីណា? បាន​មក​ពី​ទ្រព្យសម្បត្តិ ​ហូរហៀរ? អ្នក​នៅ​ជុំវិញ​ខ្លួន​យើង? ឬក៏​បាន​មក​ពី យើង​ខ្លួន​ឯង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក្យ​ថា ​ស្រលាញ់​ខ្លួន​ឯង សម្រាប់​អ្នក​ដែល គេ​​ស្រលាញ់​ខ្លួន​ឯង ពិត​ប្រាកដ ​គេ​មិន​ចាំបាច់ ​ត្រូវការ​របស់​មាន​តម្លៃ ​យក​មក​បំពេញបន្ថែម​​ ដើម្បី​ធ្វើ​ឲ្យ​ ជីវិត​គេ​មាន​ក្តី​សុខ​នោះទេ​។ ហើយ​ក៏មិន​ចាំបាច់ ​រំពឹង​ក្តី​សុខ ឬសុភមង្គល​ពី ​អ្នកនៅជុំវិញ​ខ្លួន​គេ​​ដែរ​ តែ​គេ​រមែងចេះ​ បង្កើត​ក្តី​សុខ និង​សុភម្គល ដោយ​ខ្លួន​ឯង តាម​អ្វីដែល​ពួកគេ​ធ្វើ​បាន​​​។

ហើយ​ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ដែល​អាច​ជួយ​ឲ្យអ្នក​ចេះ​ស្រលាញ់​ខ្លួន​ឯងបន្ថែម​ទៀត​បាន​៖

១. ​មិន​ប្រើ​ប្រាស់​លុយ​ដើម្បី​ទិញ​សុភមង្គល​

រូបតំណាង

សម្រាប់មនុស្ស​មួយ​ចំនួន​ ច្រើន​យល់ខុស​ថា ទាល់​តែ​មានលុយ ​ទើប​មាន​សុភមង្គល​  តាម​រយៈការ​ទិញ​ នៅ​សម្ភារៈទំនើបៗ​ថ្លៃៗ ​ដើម្បី​ជា​​ការ​​លួ​ងលោម សម្រាប់​ខ្លួន​ឯងជាដើម​ តែ​ចង់​និយាយ​ថា ​មិន​ចាំ​បាច់​ទេ​។ ការ​ស្រលាញ់​ខ្លួន​ឯង មិនមែន​មាន​ន័យ​ថា ​អ្នក​​ត្រូវ​តែ ​ចំណាយលុយ​ផ្តោតសំខាន់ ជាមួយ​នឹង​របស់​មាន​តម្លៃ ​ដូចជាឡាន​ទំនើប​  របស់​ប្រើ​ប្រាស់​ប្រ៊េន​ៗ ទាំងអស់​នោះ ​ជា​ចម្បង​នោះទេ​។ ព្រោះ​ប្រសិនបើ ​អ្នកស្រលាញ់​ខ្លួន​ឯងនោះ ​អ្នក​នឹង​មិន​ចាំ​បាច់ ត្រូវ​ការ​ជំនួយ​ពី ​របស់​ទ្រព្យក្រៅ​ខ្លួន​ទាំងនោះ មក​ធ្វើ​ឲ្យ​អ្នក​មាន​តម្លៃ​ បន្ថែម​ទៀត​នោះទេ​។ ប្រសិន​បើ អ្នក​ស្រលាញ់ខ្លួន​ឯងពិត​មែន ​អ្នកគួរ​តែ​ប្រើ​ប្រាស់ ​តម្លៃ​របស់​អ្នក​ខ្លួនឯង ទៅ​សារភាពកំហុស ​ដែល​អ្នក​ធ្លាប់​បាន​សាង ហើយ​ងាក​មក​ជួស​ជុល​ និង​ធ្វើ​ល្អ​សម្រាប់​ខ្លួន​ឯង ​និង​អ្នកដទៃ​។ ដូច្នេះ​អ្នក​​ក៏មិន​ចាំ​បាច់ ​ប្រើ​ប្រាស់​លុយ មក​កសាងសុភមង្គល ​ដែល​មិន​ស្ថិត​ថេរ​ ទាំង​នោះដែរ​។

២. លះបង់​និង​ធ្វើ​សម្រាប់​អ្នកដទៃ​

រូបតំណាង

ប្រសិន​បើអ្នក​ពិត​ជា ​ស្រលាញ់​ខ្លួន​ឯងពិតមែន ​ព្យាយាម​ឆ្លើយ​សំណួរ​នេះ ​ជា​មុន​សិន  ប្រសិន​បើ​មាន​នរណាម្នាក់ ​មក​ពឹង​ឲ្យ​អ្នក ​ជួយអ្វី​មួយ​ដែល អ្នក​ពិត​ជាមិន​ចង់ ​ធ្វើ​ទាល់​​តែសោះ ក៏ប៉ុន្តែ ​អ្នក​សម្រេច​ចិត្ត ​ជួយពួកគេ​។ ព្រោះ​អ្នក​មិន​ចង់​ឲ្យ គេ​ខក​ចិត្ត ​ឬ​មើល​មក​អ្នក​ថា​ជា ​មនុស្ស​អាក្រក់ ​ជាដើម។ ឆ្លើយ​មក​ថា ​តើ​អ្នក​តែង​តែធ្វើ​បែបនេះ ​ញឹកញាប់​ដែរទេ​? ហើយប្រសិន​បើ ​អ្នក​និយាយ​ថា​ ព្រោះអ្នក​ស្រលាញ់ខ្លួនឯង ហើយ​ធ្វើ​បែបនេះ ​ព្រោះ​ចង់​ឲ្យខ្លួន​ឯង ជា​មនុស្ស​ល្អ ​ក្នុង​ក្រសែភ្នែក​អ្នកដទៃ​ នោះអ្នក​ខុស​ហើយ​។ មនុស្ស​ដែល​ព្យាយាម ​ជួយ​យកអសារ​អ្នក​ដទៃ​ ទាំង​ចិត្ត​មាន​ឆន្ទៈ និង​គ្មាន​ឆន្ទៈ វាមិនមែន​មាន​ន័យ​ថា ​ពួកគេ​កំពុង​តែ ស្រលាញ់​ខ្លួន​ឯងនោះទេ។ ប៉ុន្តែ ការ​ដែល​ធ្វើ​បែបនេះ ​មាន​ន័យ​ថា ​ពួកគេមិន​ដែល​ខ្វល់​ពី ​អារម្មណ៍​របស់ខ្លួន​ឯងឡើយ។ ប៉ុន្តែ​ខ្វល់​ពី ការយល់​ឃើញ​ របស់​អ្នក​ដទៃ ​មកលើ​គេ​ច្រើន​ជាង​។

៣. ព្យាយាម​រកក្តី​ស្រលាញ់​ដែល​ល្អ​បំផុត​

រូបតំណាង

ប្រសិន​បើ ​អ្នក​គិត​ថា ​អ្នក​ដែល​ព្យាយាម ​ស្វែងរក​ដៃ​គូ ​ដែល​ល្អ​បំផុត ​ឬក្តី​ស្រលាញ់​ដែល​ល្អ​ឥតខ្ចោះ ​សម្រាប់​ខ្លួន​ឯង ហើយ​ហៅនេះ​ថា​ជា ​ការ​​ស្រលាញ់ខ្លួន​ឯងនោះ​ ​គឺជា​រឿង​ខុស​ហើយ​។ ព្រោះ​ក្តី​ស្រលាញ់​ ដែល​ល្អ​ឥតខ្ចោះ​ លើ​លោកនេះគ្មាននោះទេ​។ ហេតុនេះ​ប្រសិនបើ ​អ្នក​ស្រលាញ់ខ្លួន​ឯង ​អ្នក​ត្រូវ​រៀន​ស្រលាញ់​ និង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ ​មនុស្ស​ដែល ​អ្នកគិត​ថា​អាច​ត្រូវគ្នា​។ នៅពេល​ដែល ​អ្នក​ស្រលាញ់​ខ្លួន​ឯង គ្រប់​គ្រាន់​ អ្នកនឹ​ងដឹង​ពី​របៀប ​ចែក​រំលែក​ក្តី​ស្រលាញ់​របស់ ​អ្នក​ជាមួយ​អ្នក​ដទៃ។ ហើយពេលនោះ​ហើយ​ ក៏ជា​ពេលដែល ​អ្នក​ដឹង​ថាភាពល្អ​ឥត​ខ្ចោះ ​នៃទំនាក់​ទំនង​គឺ គ្មាន​អ្វី​ក្រៅពី អ្នក​ទាំងពីរ​យល់​ពី គ្នា​នោះទេ​៕

ប្រភព៖ sanook , Lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]