ភ្នំពេញ ៖ កីឡាករកម្ពុជាមិនតិចនាក់ទេ ដែលធ្លាប់ចូលរួមប្រកួត នៅសង្វៀនខ្សែរាជវង្សថៃ គឺសង្វៀនThaifight ពោលគឺកម្រទទួលបានជ័យជម្នះ ត្រឡប់មកមាតុភូមិវិញណាស់ ។ ទន្ទឹមនឹងនេះផងដែរ យើងឃើញថាកីឡាករកម្ពុជា២រូប ដែលធ្លាប់ទទួលបានជ័យជម្នះ ពីសង្វៀនថៃមួយនេះ គឺមានកីឡាករ សេន ប៊ុនថេន និងកីឡាករ កែវ រំចង

  កីឡាករអ៊ីខ្យូសាំង និងកីឡាករវង្ស ណយ 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកលេងជើងរន្ទះ គឺកីឡាករ សេន ប៊ុនថេន ធ្លាប់បានឡើងសង្វៀនមួយនេះចំនួន៣ដង ដោយចាញ់ពិន្ទុពីដង គឺចាញ់កីឡាករកូនកាត់ថៃ-បារាំង កីឡាករ អង់ទួនពីនតូ និងលើកចុងក្រោយឈ្នះពិន្ទុលើកីឡាករជនជាតិជប៉ុន HIROKI ក្នុងឆ្នាំ២០១៤ ។

  កីឡាករសេន ប៊ុនថេន និង កីឡាករ HIROKI

ចំណែកឯខ្លាកំណាចខេត្តបាត់ដំបងវិញ គឺកីឡាករ កែវ រំចង ធ្លាប់ឡើងសង្វៀនមួយនេះ ចំនួន៤ដង ដោយលើកទី១ ចាញ់សន្លប់ក្រោមកណ្ដាប់ដៃ អ្នកប្រដាល់កំព្យូទ័រ យ៉ត សែនក្លៃ ឈ្នះពិន្ទុកីឡាករភូមា មឿនជោ ចាញ់និងឈ្នះកីឡាករកំពូលឌឺរបស់ថៃ អ៊ីខ្យូសាំង

  កីឡាករកែវ រំចង និងកីឡាករ  កីឡាករភូមា មឿនជោ 
កីឡាករកែវ រំចង និង  កីឡាករអ៊ីខ្យូសាំង

សូមបញ្ជាក់ថា នេះគឺយើងរៀបរាប់តែការប្រកួតលើសង្វៀននេះ ក្រៅប្រទេសប៉ុណ្ណោះ មិនបានរាប់ចូលព្រឹត្តិការណ៍ Khmer Thai fight នោះទេ ៕

  កីឡាករកែវ រំចង
  កីឡាករ សេន ប៊ុនថេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]