ក្នុងនាមជាគូស្នេហា មានរឿងជាច្រើនដែលពួកគេត្រូវបានឆ្លងកាត់ជាមួយគ្នាទាំងរឿងសប្បាយ រឿងកើតទុក្ខ ដើម្បី​កសាង​​ផ្លូវស្នេហានេះឲ្យបានគង់វង្ស និងសមស្របតាមការចង់ប៉ងប្រាថ្នា។ យ៉ាងណាវិញនៅក្នុង​សម្ព័ន្ធ​ភាព​ស្នេហា​មនុស្សស្រីគឺជាប្រភេទមនុស្សដែលចិត្តច្រើន ឆាប់អន់ចិត្ត និងមានអារម្មណ៍ប្រែប្រួលឥតឈប់ឈរ។ ដូចនេះ​មនុស្ស​ប្រុស​ដែលជាគូរស្នេហ៍គប្បីស្វែងយល់ពីចិត្តនាងឲ្យបានច្រើន ។ ខាងក្រោមនេះជាចំណុចទាំង ៥ ដែលមនុស្ស​ប្រុស​ជាគូស្នេហ៍មិនគួរធ្វើ៖

ទី១៖ កុំនិយាយពីស្នេហាចាស់អ្នកពេលក្បែរនាង 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កុំនិយាយពីស្នេហាចាស់អ្នកពេលក្បែរនាង 

 ​​​​​នរណាក៏មានរឿងអតីតកាលដែរ គ្រាន់តែ ថាជារឿងល្អ ឬអាក្រក់តែប៉ុណ្ណោះ។ អ្នកខ្លះក៏ធ្លាប់មានស្នេហាមួយដ៏សែនល្អ អ្នកខ្លះក៏មានបទពិសោធឈឺចាប់  ប៉ះពាល់ដល់អារម្មណ៍មនុស្សស្រីជាខ្លាំង និងធ្វើឲ្យរូបនាងនឹកដល់រឿងឈឺ​ចាប់​កន្លង​មក។

ទី២៖ ការនិយាយបញ្ឈឺៗ

ការនិយាយបញ្ឈឺរៗ

មនុស្ស​ស្រី​មាន​អារម្មណ៍​ស្មុគស្មាញ​ជា​ច្រើន​ដែល​មនុស្ស​ប្រុស​មិន​អាច​ដឹង ដូច្នេះ​កុំ​ព្យាយាម​បញ្ឈឺ​នាង ឬ ធ្វើ​ឲ្យ​នាង​គិត​ច្រើនអ្នក​អាច​ជួយ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កក់ក្ដៅ​ផង សប្បាយ​ចិត្តវិញបានតាមរយៈការនាំនាង​និយាយរឿងសប្បាយ​ចិត្ត និងនាំនាងទៅដើរលេង ។

ទី៣៖ កុំ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ឆ្អែត

កុំ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ឆ្អែត 

កុំ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ឆ្អែត ព្រោះមនុស្ស​ស្រី​ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​ដែល​នាង​មាន​ទៅ​កាន់​មនុស្ស​ដែល​ស្និទ្ធស្នាល​បំផុតដោយ បង្ហាញអារម្មណ៍សប្បាយចិត្តជាមួយអ្នក និងអារម្មណ៍រំភើបពេលទទួលបានអ្វីមួយជាដើម។ ហើយ​នាង​ក៏​​ងាក​​មុខចេញ​នៅ​ពេល​នាង​ឃើញ​មនុស្ស​ដែល​ធ្វើ​ឲ្យ​នាង​ឆ្អែត​បំផុត​ដែរ។

ទី៤ កុំទុក​នាង​ចោលដោយគ្មានប្រាប់ហេតុផល

កុំទុក​នាង​ចោលដោយគ្មានប្រាប់ហេតុផល

មនុស្ស​ស្រី​ស្អប់​បំផុត​នៅ​ពេល​ដែល​មនុស្ស​ប្រុស​និយាយ​ថា «ស្រឡាញ់​នាង» តែ​ទុក​នាង​ចោលដោយមិន​ប្រាប់​មូលហេតុ ដោយនៅជាមួយគ្នាសុខៗក៏ដើរចេញពីនាង ហើយមិនបានប្រាប់ពីមូលហេតុថាមកពីមូលហេតុអ្វី។ បើអ្នកមានការរវរល់ ឬបែបណា ក៏ត្រូវប្រាប់នាងឲ្យដឹងផងព្រោះនាងតែងបារម្ភពីអ្នកជានិច្ច។

ទី៥៖ កុំចង់ឈ្នះនាងពេលនាងកំពុងខឹង 

 កុំចង់ឈ្នះនាងពេលនាងកំពុងខឹង 

នៅពេលនាងខឹងហើយ  កុំចង់ឈ្នះនាងពេកអី ត្រូវចេះយល់​អារម្មណ៍នាង ព្រោះនាងមិនមែនចេះ​តែខឹងអ្នក​ដោយ​គ្មាន​ហេតុ​ផល​នោះឡើយ។ តែគ្រាន់តែមនុស្សស្រីមានទម្លាប់អាក្រក់មួយ​ដែលតែងតែចង់ឲ្យអ្នកគិតពីកំហុសអ្នក​ដោយខ្លួន​ឯង​ ជាជាងនាងត្រូវនិយាយប្រាប់អ្នកថាអ្នកកំពុងខុសរឿងអី​។

ដូចនេះគូស្នេហាបើចង់រក្សាសម្ព័ន្ធភាពនេះ​ឲ្យបានល្អ គួរចេះ​យល់ពីគ្នាទៅវិញ​ទៅ​មក គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាបស់​មនុស្ស​ពីរ​អ្នក ដូច្នេះ​កុំ​ស្រឡាញ់​គ្នា​ដោយសារ​ចង់ចាញ់​ ចង់​ឈ្នះ​គ្នា​អី ទើបនៅជាមួយគ្នាបានយូរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]