ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីមនុស្សស្រីចេះតែបង្ករឿងរញ៉េរញ៉ៃច្រើនម្ល៉េះ? ហេតុអ្វីមនុស្សស្រីចេះតែយករឿងស្មុគស្មាញមកគិតនាំឱ្យឈឺក្បាល? ទាំងដែលរឿងខ្លះ ជារឿងធម្មតា រឿងតូចតាចសោះ តែបែរជាមនុស្សស្រីគិតឃើញវែងឆ្ងាយ ទុកជារឿងធំដុំទៅវិញ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយឱ្យសាមញ្ញទៅ មនុស្សស្រីពិតជារឿងច្រើនមែន អាចនិយាយបានថា ពេលខ្លះនាងពិតជាសាំញុំា មិនជ្រះស្រឡះទាល់តែសោះ តែអាចជាកំហុសរបស់មនុស្សប្រុសមួយផ្នែកដែរ ដែលតែងតែធ្វើខ្លួនគួរឱ្យសង្ស័យ ហើយពេលខ្លះទៀត គឺទុករឿងជាច្រើនជារឿងតូចតាច ដោយមិនគិត ឬយកចិត្តទុកដាក់ទាល់តែសោះ។ ចំណុចនេះហើយ ដែលមនុស្សស្រីតែងតែគិតផ្ដេសផ្ដាសថា ខ្លួនមិនសំខាន់សម្រាប់ដៃគូ ឬដៃគូព្រងើយកន្តើយ មិនឱ្យតម្លៃ មិនស្រឡាញ់ខ្លួនសូម្បីតែបន្តិច។

រូបតំណាង

តែជាការពិត ទម្លាប់របស់មនុស្សប្រុសដែលស្មោះចំពោះដៃគូ គឺគាត់មិនសូវជាបង្ហាញនូវអារម្មណ៍ជ្រាលជ្រៅ ផ្អែមល្ហែម លួងលោមទេ។ ផ្ទុយទៅវិញ គាត់ចេះតែបង្ហាញនូវកាយវិការសោះកក្រោះ សម្ដីគ្រោតគ្រាត មិនដែលយកចិត្តទុកដាក់ ឬផ្គាប់ចិត្តនាងនោះឡើយ។ ផ្គួបផ្សំគ្នានឹងចរិតរបស់មនុស្សស្រី ដែលតែងតែយកចិត្តទុកដាក់ ខ្វាយខ្វល់គិតច្រើនហួសហេតុទៀតនោះ ទើបធ្វើឱ្យកើតមានរឿងយល់ច្រឡំចំពោះគ្នាកើតឡើងជាញឹកញាប់។

រូបតំណាង

វាជាទម្លាប់មួយរបស់មនុស្សស្រី ដែលតែងតែគិតស្មុគស្មាញ ពេលខ្លះរឿងមិនសមនឹងគិត ក៏នាងអាចយកមកគិតវិភាគចុះឡើងៗ ធ្វើឱ្យខ្លួនឯងកើតមានអារម្មណ៍តូចចិត្ត អន់ចិត្តចំពោះដៃគូបានដែរ។ តែយ៉ាងណា ដោយសារតែមនុស្សស្រីនាងមានចិត្តស្រឡាញ់ជ្រាលជ្រៅខ្លាំងចំពោះដៃគូ ទើបធ្វើឱ្យនាងកើតមាននូវអារម្មណ៍អស់ទាំងនេះ ដោយសារតែនាងមិនចង់មិនចង់ ជាពិសេសគឺ ចរិតមនុស្សស្រី គឺតែងតែចង់បានការចាប់អារម្មណ៍ យកចិត្តទុកដាក់ និងទុកនាងសំខាន់ ឈរលើលេខរៀងទី១នៅក្នុងចិត្តរបស់មនុស្សដែលនាងស្រឡាញ់៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]