កាលពីថ្ងៃទី១៥ ខែឧសភា ប៉ូលីសចិន ដុតបំផ្លាញផលិតផលក្លែងក្លាយចោល ដែលមានតម្លៃប្រហែល ៣២លានដុល្លារអាមេរិក ដើម្បីបង្ហាញដល់ពិភពលោកថា ពួកគេបានបំបាត់នូវអំពើល្មើសច្បាប់ ថតចំលងផលិតផល យ៉ាងល្អប្រសើរ។

ផលិតផលក្លែងក្លាយទាំងនោះមានដូចជា ស្រា បារី កាបូបនារី និងថ្នាំសំរាប់លាបសំអិតសំអាងខ្លួនជាដើម បានបោះចូលទៅក្នុងភ្លើង ក្នុងខេត្ត គួយចូវ (GuiZhou) ទីក្រុង គួយយ៉ាង (GuiYang) ភាគនិរតីប្រទេសចិន។ អង្គការសហប្រជាជាតិ ធ្លាប់បានលើកឡើងកាលពីឆ្នាំ២០០៨ ដល់ ២០១០ ថា ផលិតផលក្លែងក្លាយប្រហែល ៧៥ភាគរយ ទូរទាំងពិភពលោក គឺចេញមកពីប្រទេសចិន។ អង្គការសហប្រជាជាតិ បានបន្តទៀតថា ផលិតផលក្លែងក្លាយមានប្រហែលជា ១ភាគ៣នៃផលិតផលសុទ្ធ ហើយភាគច្រើនចេញពី អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមានតំលៃប្រហែល ៩០កោដិដុល្លារ។

ផលិតផលទាំងនោះគេបានចែកចេញជា ៤ប្រភេទផ្សេងៗគ្នា៖ ១. CDs និង DVDs ២. គ្រឿងឧបករណ៍បន្ថែម (accessories) ៣. នាឡិកា និងស្បែកជើង និងចុងក្រោយ ផលិតផលថ្នាំជក់ និងវាយនភណ្ឌ។ កាលពីខែ វិច្ឆិកា ប៉ូលីសបានចាប់ខ្លួនមនុស្ស ៧៣នាក់ ដោយសង្ស័យថាផលិត និងលក់ កាបូបម៉ាកប្រណិតៗក្លែងក្លាយជាង ១លានកាបូប នៅប្រទេសចិន ក្នុងនោះមានកាបូបលើសពី ២០,០០០កាបូបម៉ាក Louis Vuitton, Hermes និងផលិតផលក្លែងក្លាយជាច្រើនទៀត ដាក់លក់តាមប្រព័ន្ធអនឡាញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ផលិតផលក្លែងក្លាយ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]