មានមនុស្សជាច្រើនណាស់ ដែលសព្វថ្ងៃនេះកំពុងតែនិយាយថា «ខ្ញុំហត់នឹងភាពបរាជ័យណាស់ ព្រោះវាតែងតែ​កើត​ឡើង​​ដដែលៗចំពោះខ្ញុំ ខ្ញុំឆ្អែតនឹងវាហើយ ខ្ញុំស្អប់វា ព្រោះតែវាទើប មនុស្សជាច្រើនមើលងាយខ្ញុំ»។ បើអ្នកកំពុងតែ​ជួប​រឿងបែបនេះ ចូរអានរឿងខាងក្រោមនេះ÷

មានក្មេងស្រីម្នាក់ឈ្មោះ នារី សព្វថ្ងៃនេះ នាងគឺជាសិស្សថ្នាក់ទី១២ហើយ តែនាងពិតជាស្រឡាញ់​ជំនាញ​កសិកម្ម​ខ្លាំងណាស់។ សព្វថ្ងៃនេះនាងមិនសូវបាននៅផ្ទះជាប់លាប់ទេ ពីព្រោះផ្ទះរបស់នាងនៅជនបទ ស្រុកស្រែ ហើយសាលាដែលនាងត្រូវរៀន មានតែនៅទីក្រុង ដូចច្នេះនាងក៏ទៅបន្តនៅទីក្រុង តែមិនសូវឆ្ងាយខ្លាំងពេកទេ គ្រាន់តែ​ចំណាយពេលធ្វើដំណើរពីរម៉ោងទើបដល់ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាងមកលេងស្រុកកំណើតរាល់ពីរសប្ដាហ៍ម្ដង ហើយនាងគឺជាសិស្ស​ម្នាក់ដែលចូលចិត្តអានសៀវភៅ​ជាទីបំផុត ក្នុងចំណោមសិស្សអានសៀវភៅជាច្រើនទៀតនៅក្នុងសាលា ត្បិតតែនាងជាមនុស្សម្នាក់ដែលចូលចិត្តចង់ចេះចង់ដឹង​ចំណេះដឹងទូទៅក្នុងសៀវភៅផ្សេងៗជាច្រើនក៏ដោយក៏នាងនៅតែមិនភ្លេច មេរៀនសាលាឡើយ នាងក៏ជាសិស្សដែល​ពូកែ​ម្នាក់​ដែរ ក្នុងចំណោមសិស្សពូកែឯទៀត។

តែសៀវភៅដែលនាងចូលចិត្តអានបំផុតគួរអោយកត់សម្គាល់នោះគឺ សៀវភៅនិយាយអំពីការដាំដុះ ដំណាំ របៀបដាំ​ដំណាំ របៀបលាយដី របៀបថែររក្សាដំណាំ ហើយនិង ប្រភេទសៀវភៅមួយប្រភេទទៀតគឺរបៀបធ្វើជំនួញ គ្រប់គ្រង​មនុស្ស នឹង សៀវភៅធម៌។ ជារៀងរាល់ពេលដែលនាងត្រលប់មកលេងស្រុកកំណើត នាងតែងតែយកលុយ​ដែល​នាងសន្សំមុនពេលចាយនោះមកទិញគ្រាប់ពូជយកមកសាកល្បងដាំ ។

នាងឧស្សាហ៍ខ្លាំងណាស់ក្នុងការដាំ និងថែរក្សា តែគួរអោយស្ដាយនាងមិនទទួលបានអ្វីដូចដែលនាងប្រាថ្នានោះទេ ដំណាំ​ដែលដុះមកនោះ មិនសូវល្អទាល់តែសោះ ហើយសម្បូរដោយសត្វល្អិត នាងក៏បរាជ័យលើកទី១។ ពីរសប្ដាហ៍​មក​ទៀតនាងបានដូរតិចនិចក្នុងការលាយជី ព្រោះបើតាមសង្កេតនាងគិតថាប្រហែលមកពីលាយខុសហើយ នាងក៏​សាកម្ដងទៀត តែជាអកុសល់នាងនៅតែបរាជ័យទៀត នាងក៏សាកម្ដងទៀត នៅតែដដែលទៀត នាងក៏ហូរទឹកភ្នែក​ហើយអង្គុយមុខដំណាំរបស់នាង ដោយបង្ហាញទឹកមុខយ៉ាងខកចិត្ត នាងក៏នៅតែបន្តធ្វើទៀត ពេលនោះបងប្រុសរបស់​នាងក៏ដើរមកឈរមើលហើយនិយាយថា៖ "ស្អីទេអញហើយ ឃើញតែដាំៗៗ តែមិនដែលមានប្រយោជន៍ស្អីទេ នាំតែទើសកន្លែង"នាងរឹតតែឈឺចិត្តទៀត។

ពេលខ្លះនាងស្អប់នឹងភាពបរាជ័យដដែលៗរបស់នាងនេះខ្លាំងណាស់ ពេលខ្លះនាងអន់ចិត្តនឹងសម្ដីអ្នកជិត​ខាងខ្លាំង​ណាស់ ដោយនិយាយមិនខុសពីបងប្រុសរបស់នាងប៉ុន្មានទេ។ មានពេលខ្លះពួកគេសួរនាងថា ដាំអីទៀតហើយនឹង នាងមិនឆ្លើយប្រាប់ត្រង់ទេ ពេលខ្លះនាងនិយាយថា អត់មានដាំអីផង លាយដីលេងនឹង។ព្រោះនាងមិនចង់អោយគេ​ដឹងថានាង​កំពុងដាំអ្វីនោះទេ ព្រោះខ្លាចគេសើចចំអកទៀត។

មិនយូរប៉ុន្មានលទ្ធផលក៏ទទួលបានគាប់ជាទីពេញចិត្ត ទើបក្រុមគ្រួសារនាងយល់ស្របជួយនាង ខណៈពេលដែល​ពីមុនមក ពួកគាត់មិនយល់ស្របនឹងសកម្មភាពរបស់នាងទេ ហើយមិនសូវជួយថែ ស្រោចទឹកអីទេ។ តែដល់ពេលឥឡូវ ទើបពួកគាត់ជឿជាក់ ពេលនោះនាងសប្បាយចិត្តដល់ថ្នាក់ហូរទឹកភ្នែក ហើយនាងអាចជួយបង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ហើយអាចជួយអោយនាងបន្តការសិក្សាផ្នែកកសិកម្មនេះ យ៉ាងងាយស្រួលពេលចប់ថ្នាក់ទី១២ទៀតផង។

•«វានឹងអាចទៅរួចបាន ប្រសិនបើអ្នកចង់ធ្វើ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]