អ្នកណាក៏ដូចអ្នកណាដែរ ពេលដែលចម្រើនវ័យធំទៅៗ អារម្មណ៍ប្រែប្រួល ភាគច្រើនទទួលបានតែសម្ពាធ ភាពតានតឹងច្រើន។ ពិសេសក្មេងៗវ័យជំទង់ ក៏ឆាប់ទទួលបានអារម្មណ៍តានតឹង ពីបញ្ហាជុំវិញខ្លួនដែរ ហើយវ័យនេះ មិនដូចយើងមនុស្សធំចេះគ្រប់គ្រងសម្ពាធទេ តែប្រហែសអាចក្លាយជារឿងធំបាន។
តែក្មេងៗវ័យជំទង់ត្រូវចេះរកវិធីដោះស្រាយភាពស្ត្រេស ដោយការដើរលេង បង្កើតទម្លាប់ថ្មី ឬគ្រាន់តែញ៉ាំអាហារសម្រន់ប៉ុន្មាននេះ ក៏អាចទប់ទល់ភាពតានតឹង ឬបង្ការកុំឲ្យស្ត្រេសក្លាយជាបាក់ទឹកចិត្ត និងធ្វើឲ្យសប្បាយចិត្ត ស្រស់ថ្លាជាងមុនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាច់ត្រី៖ ពពួកសត្វត្រីដូចជា សាលម៉ុន ត្រី Sardines ត្រី Mackerel មានផ្ទុកសារជាតិអូមេហ្គា៣ខ្ពស់ ដែលជួយពង្រឹងដំណើរការរបស់ខួរក្បាល ក៏ដូចជាការគ្រប់គ្រងស្ត្រេសបាន។ ចំពោះគ្នាយើងដែលមិនចូលចិត្តសាច់ អាចទទួលបានអូមេហ្គា៣ ពី Flaxseed ឬប្រេង Canola គ្រាប់ធញ្ញជាតិ ឬពពួកថ្នាំវីតាមីន។
ទំពាំងបារាំង (Asparagus)៖ ទំពាំងបារាំង សម្បូរទៅដោយជាតិហ្វូឡាត ល្អសម្រាប់ការបន្ធូរអារម្មណ៍ និងជាភ្នាក់ងារប្រឆាំងភាពស្ត្រេសផងដែរ។
ផ្លែប៉េងប៉ោះ៖ ទោះផ្លែប៉េងប៉ោះតូចមែន តែវាផ្ទុកអាស៊ីដហ្វូលីក និង អាស៊ីដ alpha-lipoicខ្ពស់ ដែលជួយរក្សាបញ្ហាបាក់ទឹកចិត្តឲ្យនៅឆ្ងាយពីយើង។ បើអាច យើងគួរតែបន្ថែមវាចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ កាន់តែល្អ។
គ្រាប់ធញ្ញជាតិ៖ យើងមិនគួរមើលរំលង គ្រាប់ធញ្ញជាតិទេ ព្រោះវាសម្បូរទៅដោយជាតិ Selenium ដែលមានប្រយោជន៍ដល់សុខភាពយើង។ ក្នុងករណីដែលយើងទទួលបានជាតិ Selenium មិនគ្រប់គ្រាន់ យើងអាចប្រឈមនឹងជំងឺបាក់ទឹកចិត្តខ្ពស់។ ក្រៅពីគ្រាប់ធញ្ញជាតិដែលសម្បូរជាតិ Selenium សណ្ដែក សាច់ និងគ្រឿងសមុទ្រ ក៏ផ្ទុកសារជាតិនេះច្រើនដែរ។
ផ្លែប៊ើរ៖ សម្រាប់ខ្មែរយើង ចូលចិត្តយកប៊ើរទៅធ្វើជាបង្អែម ផ្លែនេះជាកំពូលផ្លែឈើដែលមានផ្ទុកសារជាតិចិញ្ចឹមច្រើនដូចជា Trytophophan ហ្វូឡាត និងអូមេហ្គា៣។ ដោយសារសារជាតិច្រើនយ៉ាងនៅក្នុងផ្លែប៊ើរនេះហើយ ទើបវាជួយដល់សុខភាពបានច្រើន និងមាននាទីប្រឆាំងជំងឺបាក់ទឹកចិត្តផងដែរ។
លើសពីអាហារធម្មជាតិនេះ យើងអាចបំពេញបន្ថែមដោយការញ៉ាំថ្នាំវីតាមីនបំប៉នសុខភាពត្រឹមត្រូវ ដើម្បីជួយដល់សុខភាព និងរាងកាយទូទៅរបស់យើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]